ព័ត៌មានកីឡា៖ មន្ដ្រីអាជ្ញាធររបស់អាមេរិក ដែលកំពុងតែធ្វើការសើបអង្កេតយ៉ាងក្ដៅគគុក លើសំណុំរឿងពុករលួយ ក៏បានធ្វើការចោទប្រកាន់ទៅលើមន្ដ្រី FIFA ១៦រូប ថែមទៀត ក្រោយពីមានការចាប់ខ្លួននៅទីក្រុង Zurich នាពេលថ្មីៗនេះ។
របាយការណ៍បានលើកឡើងជាថ្មីម្ដងទៀតក្រោយពីមានការបង្ហាញពី ស្ថាបណ្ណយុតិធម៌អាមេរិក ក្នុងទីក្រុង Washington បានឲ្យដឹងថា សមាជិក FIFA ចំនួន១៦ ថែមទៀត ត្រូវធ្វើការចោទប្រកាន់ ដែលក្នុងនោះក៏រាប់បញ្ចូលទាំងលោក Ricardo Teixeira ដែលជាអតីតប្រធានសហព័ន្ធបាល់ទាត់ ប្រទេសប្រេស៊ីលផងដែរ។
លោក Ricardo Teixeira ត្រូវបានជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតរៀបចំគម្រោងក្បត់បង្វែទិសដៅ ជាមួយនឹងទឹកប្រាក់ដល់ទៅ ២០០លានដុល្លារ ក្នុងករណីសំណូក និងប្រាក់ចំណូលថែមទៀត។ ចំណែកលោក Marco Polo del Nero ប្រធានសហព័ន្ធកីឡាបាល់ទាត់នៅប្រេស៊ីបច្ចុប្បន្ន ក៏ត្រូវបានជាប់ពាក់ព័ន្ធនឹងការរួមផ្សំគំនិតលាងលុយកខ្វក់ ជាមួយនឹងការកាពារ ចុងចោទកន្លងមក។
ខាងក្រោមនេះគឺជាមន្ត្រី FIFA ១៦រូប ដែលពាក់ព័ន្ធនិង ការបោទប្រកាន់នៅពេលថ្មីៗនេះ ៖
១.លោក Alfredo Hawit ប្រធានសហព័ន្ធបាល់ទាត់ Concacaf ដែលមានមូលដ្ឋាននៅ ផ្លរីដា
២. លោក Ariel Alvarado អតីតមន្ត្រីបាល់ទាត់ប៉ាណាម៉ា
៣. លោក Rafael Callejas - អតីតប្រធានកីឡាបាល់ទាត់ហុងឌូរ៉ាស
៤.លោក Brayan Jimenez ប្រធានបាល់ទាត់ក្នុងក្របខណ្ឌ Guatemala FA
៥. លោក Rafael Salguero ជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ Guatemalan Fifa
៦.លោក Reynaldo Vasquez ជាអតីតប្រធានសហព័ន្ធ El Salvador FA
៧.លោក Juan Angel Napout ជាប្រធានសមាគមបាល់ទាត់ Conmebol
៨.លោក Manuel Burga អតីតប្រធាន Peru FA
៩.លោក Carlos Chavez ប្រធានបាល់ទាត់ ប៊ូលីវី
១០.លោក Luis Chiriboga ប្រធានបាល់ទាត់អេក្វាទ័រ
១១.លោក Marco Polo del Nero ប្រធានបាល់ទាត់ប្រេស៊ីល
១២. លោក Eduardo Deluca អគ្គលេខាធិការសហគមបាល់ទាត់ Conmebol
១៣.លោក Romer Osuna សវនកម្ម និងប្រធានគណៈកម្មាធិការប្រកួតបាល់ទាត់ ប៊ូលីវី
១៤. លោក Ricardo Teixeira អតីត Brazil FA
១៥. Hector Trujillo អគ្គលេខាធិការរបស់ Guatemala FA
១៦. លោក Jose Luis Meiszner អតីតអគ្គលេខាធិការបាល់ទាត់ Conmebol
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី