CamNews

ព័ត៌មានជាតិ 

ចៅខ្មែរសូមប្រកាសស្វែងរកលោកអ៊ុំ ដែលត្រូវអ្នកផ្សារវាយម្សិលមិញ និង ឧបត្ថមលុយមួយចំនួនទៀតផង

ភ្នំពេញ ៖ ខ្ញុំបាត ចៅខ្មែរសូមប្រកាសស្វែងរកលោកអ៊ុំ បើអ៊ុំស្រីមិនបាននៅក្នុងឃុំទេ ខ្ញុំនិង ឧបត្ថមលោកអ៊ុំ 150$ (សំរាប់បង្កើតរបរតូចមួយ) ។ 

គ្រាន់ធ្វើដើមរកសុីរបរតូចមួយ ដើម្បីជីវិត ។ មិនមែនអោយមនុស្សខូចកាន់តែបានចិត្តទេ តែម្តាយគេម្តាយខ្ញុំ រឺគាត់អាចជាម្តាយនាក់ តើនាក់មានអារម្មណ៍បែបណាពេលឃើញ ម្តាយយើងត្រូវគេវៃ ស្រែកយំបែបនេះ? ខ្ញុំដឹងថាគាត់ខុស គាត់ធ្វើគឺដោយសារភាពក្រីក្ររ ដើម្បីកូន និងជីវិត។ បើគាត់មាន ម្លេះមិនធ្វើចឹងទេ។ បងប្អូនមើលរូបទីមួយទៅ ត្បិតមិនមែនជារូបគាត់មែន តែវាបានបង្ហាញពីជីវិតអ៊ុំស្រី 50%បាត់ទៅហើយ។ គាត់ធ្វើខុស ទុកអោយប្រធានផ្សាររឺ ច្បាប់ធ្វើចំណាត់ការទៅ កុំវៃគាត់ចឹងអី ព្រោះគាត់អាចមានអាយុស្មើ រឺលើសម្តាយយើងទៀតណាបងៗ។ ខ្ញុំមើលវីដេអូដែរគាត់ស្រែកត្រហូយំ សុំអង្វរ ដោយការឈឺចាប់ និង ភ័យផងនោះ ខ្ញុំពិតជាអាសូរ ហើយសមលេងនោះនៅដក់ជាប់បេះដូងខ្ញុំ2ថ្ងៃហើយមិនទាន់បាត់ទៀត ។ចឹងមានតែធ្វើចេងទេ ទើបជួយអ៊ុំស្រីបាន ហើយកុំអោយខ្ញុំស្រមៃឃើញសំលេងស្រែកយំនោះទៀត។ បើអ៊ុំស្រី រឺបងប្អូនណាបានលឺរឺដឹងជួយទំនាក់ទំនងមកខ្ញុំ តាមរយះលេខទូរសព្ទ័ខាងក្រោម ចាប់ពីម៉ោង 12ថ្ងៃត្រង់ទៅ។ 
010 221392 / 098 221392 / 0889 221392 ។ 

សូមបងប្អូនជួយស៊ែរអត្ថបទនេះ ហើយប្រសិនបើឃើញគាត់ សូមជួយប្រាប់គាត់ និងទាក់ទងតាមលេខទូរសព្ទ័ដូចដែលបានលើកឡើងខាងលើនេះផង ៕






ដោយ ៖ គន្ធា


Tags: Local news Social news