នារីជនជាតិឥណ្ឌាម្នាក់ ត្រូវបានចាក់សម្លាប់នៅលើដងផ្លូវ ក្រោយពីនាងបានបដិសេធមនោ
សញ្ចេតនារបស់ជនដៃដល់។
វីដេអូដែលថតបានសកម្មភាពនៅក្រុង New Delhi បានបង្ហាញថា Surender Singh អាយុ ៣៤
ឆ្នាំ បានទាញ Karuna អាយុ ២២ឆ្នាំ នៅលើដងផ្លូវ ក្រោយមកប្រើកាំបិទចាក់ទៅលើនាងយ៉ាងតិច
២០ដង។
មានមនុស្សជាច្រើនដើរកាត់ ប៉ុន្តែ ពួកគេ មានការភ័យខ្លាច ហើយអ្នកខ្លះបានរត់គេចខ្លួន។ មានតែ
មនុស្សពីរនាក់ប៉ុណ្ណោះដែលមានបំណងចូលទៅជួយ ប៉ុន្តែពួកគេមិនហ៊ានចូលទៅជីត ព្រោះឃើញ
ជនដៃដល់កាន់កាំបិតនៅក្នុងដៃ។
Esha Pandey ដែលជាមន្ដ្រីសមត្ថកិច្ចម្នាក់ បាននិយាយប្រាប់ទំព័រ BBC ថា “នារីរងគ្រោះត្រូវបាន
វាយប្រហារ នៅពេលកំពុងដើរជាមួយបងប្អូន នៅវេលាម៉ោងប្រហែល ៩ព្រឹក។ ជនដៃដល់ហាក់
ដូចជាមានមនោសញ្ចេតនាជាមួយនាង ពេលពួកគេនៅជាអ្នកជិតខាង ប៉ុន្តែ ជនដៃដល់មានប្រពន្ធ
រួចហើយ ដូច្នេះ នារីរងគ្រោះមិនយកចិត្តទុក។”
Surender Singh សារភាពថា ខ្លួនបានស្រឡាញ់ Karuna ជាងមួយឆ្នាំមកនេះ។ ដោយសារនាង
បដិសេធជាច្រើនលើក ដូច្នេះ Surender Singh ក៏កើតគំនិតសម្លាប់នាង។
Karuna មុននេះធា្លប់បានរាយការណ៍ប្រាប់នគរបាលដោយសារតែជនដៃដល់ចេះតែមករំខាន។
ក្រោយមក នគរបាលបានហៅអ្នកទាំងពីរមកសួរនាំ និងផ្សះផ្សា។
Karuna បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានវាយប្រហារ ចំណែក Singh បច្ចុប្បន្ន ត្រូវបាន
ចោទប្រកាន់ពីបទសម្លាប់មនុស្ស។
ប្រែសម្រួល ៖ តារា
ប្រភព ៖ NDTV/BBC