CamNews

កីឡាជាតិ 

តម្លៃសំបុត្រទស្សនាក្រុមភ្នំពេញក្រោន ប៉ះ Home United ដណ្ដើម​កៅអី AFC Cup ដើម​សប្ដាហ៍​ក្រោយ

(ភ្នំពេញ)៖ នៅសល់ពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ ជំនួបដ៏កក្រើករវាងក្រុមភ្នំពេញក្រោនរបស់កម្ពុជា និងក្រុម Home United របស់សិង្ហបុរី ដើម្បីដណ្ដើមកៅអីវគ្គចែកពូលពានរង្វាន់ AFC Cup 2017 នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី៣០ ខែមករាដើមសប្ដាហ៍ក្រោយ ដែលជាការប្រកួតជើងទី១ នៅកីឡដ្ឋាន RSN របស់ម្ចាស់ផ្ទះភ្នំពេញក្រោន។

ទន្ទឹមជាមួយគ្នានេះ ក្លឹបភ្នំពេញក្រោន ក៏បានប្រកាសអំពីតម្លៃសំបុត្រចូលទស្សនាការប្រកួតដ៏សំខាន់នេះហើយដែរ ពោលគឺកន្លែងអង្គុយមានដំបូលតម្លៃ ៨,០០០រៀល និងកន្លែងអង្គុយគ្មានដំបូលតម្លៃត្រឹមតែ ៤,០០០រៀលប៉ុណ្ណោះ។ ប៉ុន្ដែអ្វីដែលពិសេស សម្រាប់អ្នកគាំទ្រទិញសំបុត្រចូលទស្សនានេះ ក៏មានឱកាសចាប់ឆ្នោតកន្ទុយសំបុត្រ ដើម្បីឈ្នះរង្វាន់ទូរស័ព្ទស៊េរីទំនើប Iphone-7 ចំនួន ៤គ្រឿងទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងបោះជំរុំហ្វឹកហាត់នៅទីលានសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ដើម្បីត្រៀមទទួលក្រុមបាល់ទាត់អាជីព Home United ក្នុងជំនួបជើងទី១ នាដើមសប្ដាហ៍ក្រោយ បន្ទាប់មកទើបក្រុមទាំងពីរ ត្រូវជួបគ្នាជើងទី២ នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីថា តើក្រុមណាត្រូវឆ្លងផុតវគ្គជម្រុះ Play-Off នេះ? ចំណែកក្រុម Home United នឹងធ្វើដំណើរមកដល់កម្ពុជានាថ្ងៃទី២៨ ខែមករាចុងសប្ដាហ៍នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: AFC Cup