CamNews

ម៉ូដែល 

ស្រីស្អាត Charlize Theron និងការផ្លាស់ប្ដូរ ម៉ូដែល សម្លៀកបំពាក់

មកដល់ពេលនេះ Charlize Theron នៅតែបង្ហាញនូវភាពជាស្ដ្រីទាក់ទាញ និងលេចធ្លោជាងគេ
ក្នុងចំណោមតារាទាំងឡាយ នៅពេលបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ប៉ុន្ដែអ្នកសម្ដែងរបស់
ខ្សែភាពយន្ដ រឿង “Snow White & the Huntsman” រូបនេះ ហាក់ដូចជាបានជ្រើសរើសសម្លៀក
បំពាក់មានភាពថ្លៃថ្នូ និងទាន់សម័យជាង ធៀបនឹងកាលពីទើបចូលប្រឡូកក្នុងវិស័យសិល្បៈ។

ជាមួយនឹងពណ៌.ស ដូចគ្នា ប៉ុន្ដែ រ៉ូបដែល Charlize Theron ប្រើប្រាស់កាលពីមុន
និងថ្មីៗនេះ បានបង្ហាញនូវភាពខុសប្លែកពីគ្នា។ រ៉ូបខ្លីពណ៌.ស ម៉ូដែលស៊ិចស៊ីនេះ
មិនអាក្រក់នោះទេ ប៉ុន្ដែវាសមស្របក្នុងការដើរកំសាន្ដ ជាជាងការស្លៀកដើរនៅ
លើកម្រាលព្រំក្រហម។ ក្រៅពីនេះ ការតុបតែងខ្លួន រួមមានសក់ និងសម្ភារៈតុបតែង
ផ្សេងទៀត ក៏មិនស៊ីគ្នាជាមួយសម្លៀកបំពាក់នេះដែរ។

ចំណែករ៉ូបពណ៌.ស ព្រលែងស្មារបស់ Charlize Theron ដែលបានស្លៀកចូលរួម
ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscar 2013 រួមនឹងការធ្វើសក់ ធ្វើឱ្យតារារូបនេះ
កាន់តែស្រស់ស្អាត និងទាន់សម័យ។

ជំនួសឱ្យការស្លៀករ៉ូបវែងដែលមានពណ៌ស្រអាប់ មិនអាចជួយលើកសម្រស់នៃរាងកាយ….

Charlize Theron បានជ្រើសរើសរ៉ូបពណ៌ក្រហមលេចធ្លោ និងរឹបរាង គួរឱ្យចាប់អារម្មណ៍។

ការជ្រើសប្រើរ៉ូបពណ៌ខ្មៅ កាលពីមុន បានបិទបាំងរង្វង់ទាំងបីរបស់ Charlize Theron។

ប៉ុន្ដែ រ៉ូបពណ៌ខ្មៅពេលនេះរបស់ Charlize Theron ពិតជាជួយឱ្យនាងដើរទាន់ការនិយម
ម៉ូដែលទាន់សម័យ។

រ៉ូបពណ៌បៃតងខ្ចី និងមានម៉ូដែលស្មុគស្មាញ កាលពីមុនរបស់ Charlize Theron ។

និងរ៉ូបខ្លីដ៏ឆើតឆាយនាពេលបច្ចុប្បន្នរបស់នាង។

ជាមួយនឹងក្រណាត់ឌិនផ្លេក រ៉ូបពណ៌លឿងខ្ចីនេះ ហាក់មិនមានកន្លែងលេចធ្លោទាល់តែសោះ។

រីឯ រ៉ូបពណ៌ខៀវងងឹតនេះវិញ មិនត្រឹមតែអាចបង្ហាញផ្នែកខាងលើនៃដើមទ្រូងប៉ុណ្ណោះទេ
តែវាក៏មានឆែក បង្ហាញគល់ភ្លៅផងដែរដ៏ស៊ិចស៊ីរបស់នាង។



ដោយ ៖ តារា
ប្រភព ៖ DT


Tags: fashion​ Charlize Theron model style star