ប្លែកៗ ៖ ការស៊ីណូមួយកន្លែងនៅសហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា ខ្លួនបាន
បំបែកឯតទគ្គកម្មពិភពលោក ខណៈពេលដែលបានចំអិនហ៊ែមប័រហ្គឺរធំជាងគេលើលោក
នេះបើយោងតាមរបាយការណ៍ដែលចេញដោយប្រភពសារព័ត៌មានកំសាន្តបរទេស Sky
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកនេះ ត្រូវបានធ្វើឡើងនៅឯរមណីយ
ដ្ឋានការស៊ីណូដែលមានឈ្មោះថា The Black Bear Casino Resort ស្ថិតនៅរដ្ឋ Midwestern សហ
រដ្ឋអាមេរិក ។ លើសពីនេះទៅទៀត របាយការណ៍បានបន្ថែមថា ហ៊ែមប័រហ្គឺរដែលជាប់ជាឯតទគ្គ
កម្មពិភពលោកថ្មីនេះ មានទម្ងន់ដល់ទៅ ៩១៤ គីឡូក្រាម នឹងមានប្រវែង ៣ ម៉ែត្រ។
ខណៈពេលដែលមានព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅឯការស៊ីណូមួយនេះ ស្ថាប័ន Guinness
ក៏បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅកាន់ទីនោះផងដែរ ដែលដឹកនាំដោយលោក Philip Robertson
ចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាធ្វើការវិនិច្ឆ័យ ថាតើ វាអាចបំបែកឯតទគ្គកម្មពិភពលោកបានឬក៏
អត់?
ជារួម ក្រោយមក ហ៊ែមប័រហ្គឺរដ៏ធំមួយនេះ ក៏ជាប់ជាឯតទគ្គកម្មពិភពលោកថ្មីប្រាកដមែន ខណៈ
ពេលដែលវាមានទំហំធំជាងគេនៅលើលោក ក៏ដូចជាប្រើរយៈពេលចំអិនត្រឹមតែ ៤ ម៉ោង ហើយ
ត្រូវបានគេដាក់ឈ្មោះវាថា Black Bear's burger ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Sky