ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយនូវអត្ថបទមួយ
បានអោយដឹងថា ទារកម្នាក់អាចបន្តរស់រានមានជីវិតទៅបាន ដោយសារថ្នាំពង្រឹងប្រដាប់ភេទ
បុរសម៉្យាងដែលអោយឈ្មោះថា "Viagra" ។
គួរបញ្ជាក់ផងដែរថា ទារកម្នាក់នោះមានឈ្មោះថា Cerys Small វ័យ ១៩ ខែ ត្រូវបានរកអោយ
ឃើញថា គេបានកើតមកជាមួយនឹងជម្ងឺបេះដូងប្រហោងផងដែរ តែរឿងដែលមិននឹកស្មានដល់
នោះគឺថា នៅក្នុងរយៈពេលមួយថ្ងៃ ទារកតូចនេះត្រូវទទួលទានថ្នាំ Viagra ជាច្រើនដង ដើម្បី
ជួយសំរួលដល់ប្រព័ន្ធឈាមរបស់គេ នេះបើយោងតាមរបាយការណ៍ ដែលបានផ្តល់ដោយ ANI
លើសពីនេះទៅទៀត Cerys បានប្រើប្រាស់វាក្លាយទៅជាទម្លាប់ទៅហើយ ខណៈពេលដែល
មនុស្សមួយចំនួនបានប្រើប្រាស់វា ក្នុងការពង្រឹងសមត្តភាពផ្លូវភេទ ។ ទន្ទឹមនឹងការប្រើប្រាស់ថ្នាំ
ប្រភេទនេះ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា គាត់សង្ឃឹមថា ទារិកាវ័យ ១៩ ខែនេះនឹង
មានសុខភាពល្អជាងមុនជាបណ្តើរៗ ជាជាងការ ទទួលយកនូវការប្រើប្រាស់ថ្នាំប្រភេទនេះ ជា
រៀងរហូត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Digitalspy