CamNews

ព័ត៌មានជាតិ 

ដីរាប់សិបហិកតា នៅកោះរ៉ុង ត្រូវបានប្រគល់ដល់ក្រុមគ្រួសារជាច្រើន ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន!!!

ក្រុងព្រះសីហនុ ៖ រដ្ឋាភិបាលបានសម្រេចចិត្តបែងចែកដីជាង ៥២០ ហិកតា ដែលជាទ្រព្យសម្បត្តិឯកជនជាថ្មីម្តងទៀត អោយទៅដល់ក្រុមគ្រួសារចំនួន ៣០០ គ្រួសារ ដែលនៅលើកោះរ៉ុង និងរ៉ុងសន្លឹម នៃក្រុងព្រះសីហនុ ។  

យោងតាមអនុក្រឹត្យដែលបានចេញផ្សាយកាលពីថ្ងៃពុធ រដ្ឋាភិបាលបានសំរេចផ្តល់ដីទំហំ ៥២៨,៣៧ ហិកតា ទៅដល់ ២៩៨ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់កោះរ៉ុង និងរ៉ុងសន្លឹម ។ ហើយក៏បានផ្តល់ដីមួយចំនួនសំរាប់សាលារៀន ការិយាល័យរដ្ឋបាល សាលាសង្កាត់ទីស្នាក់ការកណ្តាលភូមិ អង្គភាពយោធា និងវត្តអារាមផងដែរ ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

លោក កាន បាន អ្នកស្រុកកោះរ៉ុងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចំពោះការផ្តល់ដីជូនប្រជាពលរដ្ឋ បន្ទាប់ពីពួកគេបានវាស់វែងដីនៅចុងឆ្នាំ ២០១៥ ។

លោកបានមានប្រសាសន៍ថា អ្នកស្រុកសប្បាយចិត្តណាស់ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់ឲ្យយើងនូវកម្មសិទ្ធិដីធ្លី ពីព្រោះយើងតែងតែព្រួយបារម្ភអំពីការបាត់បង់ដីទៅឲ្យក្រុមហ៊ុនដែលចង់អភិវឌ្ឍកោះរ៉ុង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ khmertimes


Tags: Local news Social news