បុរស៣នាក់ អួតគ្នាពីកាដូជូនប្រពន្ឋរៀងៗខ្លួន ។
បុរសទី ១ ,,, នែ, ខ្ញុំទើបតែទិញកាដូពិសេសជូនប្រពន្ឋខ្ញុំ ។កាដូនោះពិសេសណាស់ អាចឡើងពីលេខសូន្យ (0) ដល់លេខ ៦០ក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។
បុរស២នាក់ផ្សេងទៀតបើកភ្នែកធំៗ ហើយឧទានព្រមគ្នា៖ កាដូអីចម្លែកម្ល៉េះ?
បុរសទី ១៖ តប គឺរថយន្ត Mustang នោះអី ។វាជារថយន្តម៉ាស៊ីនខ្លាំងបំផុត ចូលលេខរួចតម្លើងហ្គារភ្លាម ទ្រនិចនាឡិកាឡើងស្រឺតៗ ពីលេខ០ដល់លេខ ៦០ អស់ពេលតែមួយនាទីពិតៗ ។
លឺដូច្នេះបុរសទី២សើច៖
ប៉ុណ្ណឹងក៏អួតដែរ ។កាដូខ្ញុំទិញជូនប្រពន្ឋខ្ញុំ ក្នុងមួយនាទី អាចឡើងពីលេខ ០ ដល់លេខ ១០០ឯណោះ , មិនមែនបានត្រឹមលេខ ៦០នោះទេ ។
ដល់ពេលបុរសទី ១បើកភ្នែកធំៗម្តង៖
រថយន្តម៉ាកអីក៏ខ្លាំងម្ល៉េះ?
បុរសទី ២៖ ម៉ាក Ford !បើមិនជឿទេ ខ្ញុំនាំទៅមើលនៅផ្ទះខ្ញុំ ។ធានាថាឡើងពីលេខ ០ ដល់ លេខ ១០០ ក្នុងរយៈពេលមិនដល់ ១នាទីផង ។
បុរសទី ៣លូកមាត់ភ្លាម៖
ចាញ់ខ្ញុំទេ !ទាំង Mustang និង Ford សុទ្ឋតែចាញ់កាដូដែលខ្ញុំទិញជូនប្រពន្ឋខ្ញុំ ។
កាដូនោះធានាថា មិនដល់១នាទីផងទេ អាចឡើងពី លេខ ០ ដល់ លេខ ២០០ភ្លាម។
បុរសទី ១ និងទី ២ភ្ញាក់វិះដាច់ផ្ងារ៖
យឺ, កាដូអ្វីទៅ អីក៏ពិសេសម្លេះ?
បុរសទី ៣៖ គឺជញ្ផីងថ្លឹងទំងន់ នុះអី គ្រាន់តែប្រពន្ឋខ្ញុំឡើងលើជញ្ផីងភ្លាម ទ្រនិចវាវាត់ទៅដល់លេខ ២០០មិនទាំងដល់ ១នាទីផង
បុរសទី ១ និងទី ២៖ !!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke