(ប៉ាគីស្ថាន)៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីសម្លាប់កូនក្រមុំ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មុនពេលរៀបការប៉ុន្មានម៉ោងប៉ុណ្ណោះ ព្រោះមិនពេញចិត្តនឹងបុរស (អនាគតជាប្ដី) ដែលចូលមកក្នុងជីវិតនាង។
ឃាតកឈ្មោះ Muhammad Zubair បានបាញ់សម្លាប់ នាង A.B. អាយុ២៧ឆ្នាំ ដែលត្រូវជាបងប្អូននឹងគ្នា ព្រោះតែជននេះមិនពេញចិត្ត នឹងឲ្យអនា គតស្វាមីនាង ចូលមករស់នៅក្នុងគ្រួសារ ជាមួយខ្លួនឡើយ ហើយនៅថ្ងៃកើតហេតុ គឺនារីជាកូនក្រមុំ ទើបនឹងចាកចេញពីកន្លែងស្លៀកឈុតរៀបការ កំពុងធ្វើដំណើរមកកាន់កន្លែង ប្រារព្ធពិធី ស្រាប់តែមកដល់សាកលវិទ្យាល័យមួយ ស្ថិតនៅផ្លូវ Chakri ក៏មានមនុស្សពីរនាក់ជិះម៉ូតូ មកឈប់ពាំងផ្លូវរថយន្ត រួចឃាតកក៏បានចុះពីលើម៉ូតូ ទាញកាំភ្លើងបាញ់សំដៅ នារីរងគ្រោះពីរគ្រាប់ ចំក្បាល និងកញ្ចឹងក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មើលទៅគួរឲ្យស្លុតខ្លាំងណាស់៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង