CamNews

តារា 

ទើបតែលក់កីឡាករដាច់បានលុយ Liverpool ក៏មានទឹកមាត់ តាមដេញថ្លៃខ្សែប្រយុទ្ធវ័យក្មេងម្នាក់ទៀតហើយ

ព័ត៌មានកីឡា៖ ក្លឹបហង្សក្រហម Liverpool បានកំពុងតែឈានជើងចូលស៊ើបសួរដំណឹងទីផ្សារកីឡាករ​ Patrick Roberts ភ្លាមៗតែម្ដង ក្រោយពីក្រុមទើបតែ ដាច់កីឡាករ​បានម្នាក់ គឺ Raheem Sterling បាន​លុយ​​ច្រើនរហូតដល់ទៅ ៤៩​លានផោន។ 

យោងតាមគេហទំព័របានបង្ហាញឲ្យដឹងថា Liverpool បានចូលខ្លួនដេញថ្លៃកីឡាករ វ័យក្មេងម្នាក់ទៀត ហើយ​ឈ្មោះថា Patrick Roberts ដែលលេងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធស្លាបស្ដាំ ក្នុងក្លឹប Fulham F.C។Patrick Roberts គឺជាកីឡាករដែលមានវ័យក្មេង ទើបតែមានអាយុ ១៨ ឆ្នាំហើយធ្លាប់ចូលប្រកួត ឲ្យក្លឹបបច្ចុប្បន្ន បានត្រឹមតែ ១៩​ដង ហើយមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។ ប៉ុន្ដែលោក  Brendan Rodgers បានអះអាងថា ក្លឹបនិងបន្ដដេញថ្លៃយកកីឡាករនេះ ក្នុងតម្លៃខ្លួន ១០ លានផោន លើសពីតម្លៃកន្លងមកដែល ក្រុមធ្លាប់សង្ឃឹមថាផ្ដល់ឲ្យ តែ ៥ លានផោន ហើយក្នុងកំឡុងពេលនេាះ ក្លឹប Man City ក៏ចូលរួមដេញថ្លៃផងដែរ​ គឺ ៨ លានផោន តែត្រូវ Fulham F.C បដិសេធ។​

គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាក្លឹបធំៗ មួយចំនួនផងដែរ ដូចជា Arsenal Chelsea និង Man United ជាដើម ក្រៅពីនោះទៀត ក៏ត្រូវបាន Man City ធ្លាប់ដេញថ្លៃម្ដងដែរ ប៉ុន្ដែក្រុមបដិសេធ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk


Tags: Sport News Chelsea Fulham F.C.