CamNews

សំណើច 

សំណើច រឿង៖ ជាប់ឈ្មោះជាតួសម្តែងធម្មជាតិ

កុមារ​ផ្លេក ដើរមក​រក​ឳ​ពុក​ដោយ​រីករាយ ក្រោយ​ពី​ត្រឡប់​ពី​សាលារៀន​មក​ដល់​ផ្ទះ
ផ្លេក៖ លោកប៉ា ! ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស ជា​អ្ន​តំណាង​សម្តែង​ល្ខោន ហើយ​ខ្ញុំ​បាន​សម្តែង​បែប​ធម្មជាតិ​ទៀត​ផង ។​


ឳ​ពុក៖ (សម្តែង​ការ​ភ្ញាក់ផ្អើល) ប៉ា​សូម​ជួយ​អបអរ​កូន​សម្លាញ់! អឺ ...​ចុះ​កូន​សម្តែង​ជា​តួ​អ្វី​ទៅ !
ផ្លេក៖ គឺ​ដើរតួ​ជា​សិលា (ដុំ​ថ្ម) នោះ​អី​លោកប៉ា!
ឳ​ពុក៖ អឺ! ធម្មជាតិ​មែន​កូន​ប៉ា ...៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke