CamNews

តារា 

ខ្លោចចិត្តក្រោយឃើញវីដេអូនាង Pat napapa បង្ហោះក្រោយស្វាមីត្រូវប៉ូលីសចាប់ខ្លួន!

ព័ត៌មានកំសាន្ត ៖ ក្រោយពីស្វាមីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០២ ខែកុម្ភះ ដោយសារតែពាក់ព័ន្ធជាមួយនិងគ្រឿងញៀនផង និងជួយដូររបស់ខុសច្បាប់ជាច្រើន ដូចជាឡាន និងរបស់របបជាច្រើនទៀត ។ គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីរឿងមួយនេះបានផ្ទុះឡើងពេញស្រុកថៃ ក្រុមគ្រួសារបស់តារាថៃនាង Pat napapa បានព្យាយាមលាក់បាំងរូបនាងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅតែលាក់មិនជិតទាល់តែសោះ ចុងក្រោយបានធ្វើឲ្យនាងនៅតែដឹងអំពីរឿងដែលប៉ូលីសបានចាប់ខ្លួនស្វាមីរបស់នាង ។ 

តាមការស្រាវជ្រាវរបស់ប៉ូលិសបានឲ្យដឹងថា លោក Akarakit worarojcharoendet គឺមានឈ្មោះជាប់ជាជនសង្ស័យម្នាក់នៅក្នុងការជួញដូរ និងចែកចាយគ្រឿងញៀន ទើបបណ្តាលឲ្យមានការចុះត្រួតពិនិត្យហាង Area 51 របស់លោក Akarakit worarojcharoendet ដែលត្រូវជាស្វាមីរបស់តារាសម្តែងស្រីនាង Pat Napapa ។ 

ក្រោយលេចលឺដំណឹងអាក្រក់មួយនេះបានធ្វើឲ្យតារាថៃមួយដួងនេះរន្ធត់យ៉ាងខ្លាំង ព្រោះមិននឹកស្មានថា មានរឿងបែបនេះកើតឡើងនៅក្នុងជីវិតរបស់នាង ខណៈពេលដែលកូនប្រុសនៅក្នុងផ្ទៃជិតសម្រាលទៅហើយ ។ 

ដោយយោងតាមការបង្ហោះតាមរយៈគណនី Instagram របស់នាងឲ្យដឹងថា នាងបានបង្ហោះវីដេអូឃ្លីបមួយដែលស្វាមីរបស់នាងបានថើបពោះកូន ខណៈពេលដែលស្វាមីត្រូវបានចាប់ខ្លួន ក្រោយមកក៏មាន Fans ជាច្រើនខ្លោចចិត្តក្រោយបានឃើញវីដេអូមួយនេះ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា​ ៕

 

-ចុចអាន ៖ ច្បាស់ការខ្លះៗហើយ! សង្សារនាង Pancake ម្សិលមិញរឹបអូសបានរបស់ច្រើនណាស់ ពីស្វាមីនាង Pat napapa






เรา !!!

A video posted by ณปภา ตันตระกูล Work 0865464665 (@pat_napapa) onFeb 3, 2017 at 1:09am PST


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa Akarakit worarojcharoendet