ក្រោយពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ពោលគឺរថយន្ត Ferrari មួយ
គ្រឿងបានបើកទៅបុករថយន្តមួយផ្សេងទៀតយ៉ាងកំរោល លុះក្រោយមក អ្នកបើកបរ
រថយន្ត Ferrari នោះត្រូវបានគេបានបញ្ជាក់ថា គេពុំស្តិតនៅក្នុងស្ថានភាពស្រវឹងអ្វីនោះ
ទេ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា រថយន្ថ Ferrari មួយគ្រឿងនោះ មិនគោរពភ្លើងសញ្ញា
ចរាចរណ៏ទេ ដោយគេបានបើកបន្តទៅមុខនៅពេលដែលភ្លើងពណ៌ក្រហម រូចក៏បានស្ទុះទៅបុករថ
យន្ត Taxi និងម៉ូតូមួយគ្រឿងផ្សេងទៀតយ៉ាងពេញទំហឹង។ ក្រោយពីកើតមានឡើងនូវឧបទេ្ទវហេតុ
ដ៏រន្ធត់មួយនេះ ក៏បានធ្វើអោយមនុស្ប 3 នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះរួមមាន ៖ អ្នកវិនិយោគ
ផ្នែកហិរញ្ញាវត្ថុម្នាក់ អ្នកបើកបរ Taxi ភេទប្រុសម្នាក់ដែលមានវ័យ ៥២ ឆ្នាំ និង អ្នករួមដំណើរជិះលើ
រថយន្ត Taxi នោះម្នាក់ផ្សេងទៀត ដែលមានវ័យ ៤៩ ឆ្នាំ រីឯអ្នកបើករថយន្ត Ferrari ដែលជាអ្នកបង្ក
ហេតុរូបនោះមិនស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មាន ដែលបានមកទីភ្នាក់ងារប៉ូលីសបានអោយដឹងថា
អ្នកដែលបានបើករថយន្តបង្កហេតុនោះ កំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនៅឡើយ
តែប្រសិនបើ កាលណា គេបានជាសះស្បើយពីជម្ងឺនោះ គេនឹងត្រូវបានយកទៅកាត់ទោសទៅ
តាមផ្លូវច្បាប់របស់ប្រទេសនេះ ពោលគឺអាចជាប់ពន្ធនាគារអស់មួយជីវិតក៏ថាបាន។
ក្រោយពីមានការស៊ីបអង្កេត ទាក់ទិននិងឧបទ្ទេវហេតុមួយនេះបានអោយដឹងថា អ្នកដែលបានបើក
រថយន្តបង្កហេតុនោះមិនស្ថិតនៅក្នុងស្ថានភាពស្រវឹងនោះទេ គឺបណ្តាលពីខុសបច្ចេកទេសក្នុងការ
បើកបរ និងបើកក្នុងល្បឿនហួសកំណត់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone