CamNews

ប្លែកៗ 

បុរសជនជាតិជប៉ុន សក់បះត្រង់ដល់កំពូល បំបែកឯតទគ្គកម្មពិភព លោកឆ្នាំ ២០១៣

ប្លែកៗ  ៖​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស  ដែលទើបតែបានចេញ
ផ្សាយ  នាពេលកន្លងទៅបានអោយដឹងថា  បុរសជនជាតិជប៉ុនម្នាក់   បានបំបែកឯតទគ្គកម្មពិភព
លោក  ឆ្នាំ ២០១៣ ខណៈពេលដែលគាត់បានធ្វើអោយសក់គាត់  បះត្រង់ឡើងទៅលើខ្ពស់បំផុត
ក្នុងលោក។


លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា  យ៉ាង​ហោច​ណាស់​គេ​ក៏​ត្រូវ
​បាន​ចំណាយ​ ស្ព្រៃ​បាញ់​សក់​បី​កំប៉ុង និង​ជែល​លាប​សក់​មួយ​ដប​ធំ​ដែរ​ក្នុង​ការ​លាប​សក់​ដ៏​វែង​នេះ
បើ​សិន​ជា​ទុក​ឲ្យ​វា​ដុះ​បាន​វែង​បែប​នេះ  ​គេ​ក៏​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ​១៥ ​ឆ្នាំ​ ឯ​ណោះ​ទើប​អាច​
បង្កើត​បាន​ជា​ស្ទីល​លក្ខណៈ​បែប​ប្រវត្តិសាស្រ្ត​ ដូចជា​ បុរស​ជាតិ​ជប៉ុន  កាស៊ូហ៊ីរ៉ូ  វ៉ាតាណាប៊ី នេះ​
បាន។

ក្រុម​ការងារ​កំណត់​ត្រា​ពិភពលោក​   បាន​ធ្វើ​ការ​វាស់​វែង​សក់​នេះ​ ​ នឹងត្រូវបានរកអោយឃើញ​ថា
វា​មាន​ប្រវែង​ដល់​ទៅ​ ១១៣,២៨​ សង់ទី​ម៉ែត្រ។ជនជាតិ​ជប៉ុន​រូប​នេះ​បាន​ផ្ដួល​លោក ស្តេវិន ស្រូកា
នៅ​អាល្លឺម៉ង់  ដែល​មាន​សក់​បះ​វែង ​កម្ពស់​តែ ​៨០ ​សង់ទី​ម៉ែត្រ ។  បើ​មិន​មាន​ជែល​លាប​ឲ្យ​រឹង​បះ​
ឡើង​នោះ​ទេ សក់​របស់​គាត់​ប្រាកដ​ជា​ត្រូវ​ធ្លាក់​ដល់​ត្រឹម​ជង្គង់​ជា​មិន​ខាន​ឡើយ។

ហេតុ អ្វី​បាន​ជា​ទុក​សក់​វែង​បែប​នេះ  ? លោក វ៉ាតាណាប៊ី ឆ្លើយ​ថា ៖  «ខ្ញុំ​ពិត​មាន​បំណង​ចង់​បាន​
ឈ្មោះ​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​កំណត់​ត្រា ហ្គីណេស​ណាស់ ទោះ​ជា​ប្រើ​វិធី​អ្វី​ក៏​ដោយ»។ គួរបញ្ជាក់
ផងដែរថា មកទល់នឹងពេលនេះ លោក កាស៊ូហ៊ីរ៉ូ វ៉ាតាណាប៊ី ស្ថិត​នៅ​ឯ​ឧទ្យាន​វ៉ាស៊ីនតោន  ក្រុង
​ញូវយ៉ក​ដើម្បី​ចូល​រួម​ពិធី​ចុះ​បញ្ជី​ឈ្មោះ​សម្រាប់​កំណត់​ត្រា ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៣៕

ដោយ ៖ ពិសី
ប្រភព ៖ Postkhmer & Rt


Tags: international news strange entertainment