CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរថៃ បាញ់ឧស្ម័ន បង្ហូរទឹកភ្នែក ដាក់ក្រុមបាតុករ ខណៈព្យាយាម សម្រុកចូល ស្នងការប៉ូលិស

បាងកក៖ សមត្ថកិច្ច ក្រុងបាងកក ចាប់ផ្តើម ប្រើវិធានការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក ដាក់ក្រុមបាតុករ ព្យាយាម រើរបាំងការពារ របស់តម្រួតសម្រុកចូល អគ្គស្នងការនគរបាលជាតិថៃ បង្កឲ្យមានអ្នករងរបូសជាច្រើននាក់។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អាទិត្យ ទី ១ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា ក្រុមចលនា ផ្តួលរំលំរបប ថាក់ ស៊ីន ដែលដឹកនាំដោយ លោក ស៊ូថេប ថងស៊ូបាន អតីតសមាជិកសភា បក្សប្រឆាំងថៃ បាន ដឹកនាំក្រុមបាតុករ ប្រមាណ ២ ពាន់នាក់ដើរក្បួរឆ្ពោះទៅកាន់ អគ្គស្នងការនគរបាលជាតិថៃ កាលពីត្រង់ថ្ងៃ ក្នុង គោលបំណងចូលទៅកាន់កាប់ និងទាមទារឲ្យកម្លាំងតម្រួតការពារ ប្រជាពលរដ្ឋ ហាមប្រើអាវុធ បង្ក្រាបក្រុម បាតុករ។ទន្ទឹមគ្នានេះដែរ ក្រុមបាតុករបានព្យាយាមរុះរើ បន្លាលួស ដែលសមត្ថកិច្ច ដាក់ជារបាំងការពារ ទីស្នាក់ ការប៉ូលុស ទើបអាជ្ញាធរ សម្រេចប្រើវិធាការក្តៅ លើក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក និង ឧស្ម័ន បង្ហួរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។

មេដឹកនាំក្រុមបាតុករ បានចេញមកអះអាងថា ខណៈដែលអាជ្ញាធរក្រុងបាងកក ប្រើវិធានក្តៅមកលើក្រុមបាតុករ របស់ខ្លួន នោះធ្វើមនុស្សជាច្រើនរងរបួស ហើយក្រុមបាតុករផ្សេងទៀត ងាកទៅធ្វើការជួបជុំគ្នា នៅទីលានមុខ ទីស្នាក់ការប៉ូលិស៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ