ក្រោយពេលបាយរួច ឳពុកនិងកូនប្រុសទៅអង្គុយមើលទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវ ចំណែកម្តាយនិងកូនស្រីចូលទៅផ្ទះបាយ ។ មួយសន្ទុះស្រាប់តែមានស្នូរចានធ្លាក់បែក លាន់ប្រាវ ។លឺភ្លាមកូនប្រុសនិយាយជាមួយឳពុក៖
កូនប្រុស៖ ពិតជាម៉ែធ្វើបែកចានហើយ
ឳពុក៖ កូនអត់សង្ស័យថា បងស្រីឯងជាអ្នកធ្វើបែកចានទេឬ?
កូនប្រុស៖ ម៉េចពុកមិនស្តាប់មើលមានលឺ សម្លេងម៉ែជេរឯណា? បើបងស្រីធ្វើបែកចានមែន ម៉ែស្រែកជេរផ្អើលគេឯងពេញភូមិ បាត់ទៅហើយ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke