បោយជាទីសំណព្វចិត្ត របស់លោកស័កិ្ត៥ម្នាក់ បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័កិ្ត ៥បានក្រឡេកឃើញសម ស្លាបព្រា វាមិនសូវជាស្អាតក៏អោយបោយ យកទៅលាងចេញ ។បោយក៏យកទៅលាងយា់ងប្រញាប់ ហើយយកមកវិញតែក្នុងរយៈពេលខ្លី ព្រោះវេលាទទួលទានដល់ហើយ ដោយខំលាងអោយស្អាតថែមទៀតផង ។ ស្រាប់តែនៅមិនពេញចិត្តលោកនាយទៀត
បោយ៖ បាទ! លាងរួចហើយ លោកនាយ
លោកស័ក្តិ ៥៖ អីក៏លាងលឿងម្ល៉េះ? ...មិនស្អាតទេ ទៅ!យកទៅលាងម្តងទៀត ។
ស្រាប់តែលើកនេះ បោយដើរចេញទៅសំងំ ឯផ្ទះបាយបាត់ឡើងយូរទើបចេញមកវិញ
បោយ៖ លាងម្តងទៀតរួចហើយ លោកនាយ ។
លោកស័ក្តិ ៥៖ អ៊ី! លាងយូរអឹចឹងទើបស្អាត ។
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke