CamNews

មិនគួរឲ្យជឿ 

"ច្រកទ្វារទៅឋាននរក" ឆេះអស់រយៈពេល៤០ឆ្នាំហើយ

រណ្តៅសិប្បនិម្មិតមួយនៅសមុទ្រខ្សាច់ Karakum, Turkmenistan បានមានអណ្តាតភ្លើង
ឆេះអស់
រយៈពេលពេញ៤០ឆ្នាំហើយ និងត្រូវបានអ្នករស់នៅទីនោះដាក់ឈ្មោះរណ្តៅ
នោះថា "ច្រកទ្វារទៅកាន់ឋាននរក"។

ពេលក្រលេកមើលដំបូង វាហាក់ដូចជាឈុតក្នុងភាពយន្តវិទ្យាសាស្រ្តបែបប្រមើស្រមៃ ប៉ុន្តែរណ្តៅ
ដ៏ធំនេះគឺមានពិត តាមរយះអ្នកភូមិសាស្រ្តសូវៀត(រុស្ស៊ី) ជាអ្នកបង្កើតឡើង។ នៅឆ្នាំ១៩៧១ ពួកគេ
បានទៅដល់ទីនោះ ហើយបានដឹងថាផ្នែកខាងក្រោមនៃផ្ទៃដីមានហ្គាសធម្មជាតិយ៉ាងច្រើន។ ថ្ងៃមួយ
ស្រាប់តែមានការបាក់ដី ហើយបង្កើតបានជារណ្តៅមួយដែលមានអង្កត់ផ្ចិតទំហំ ៧០ម៉ែត្រ។

រណ្តៅនរកឆេះនៅវាលខ្សាច់ Karakum

ដោយខ្លាចរណ្តៅអាចនឹងលេចចេញជាឧស្ម័នពុល ក្រុមអ្នកភូមិសាស្រ្តបានសំរេចចិត្តយកភ្លើងដុត
ឲ្យឆេះ។ ពេលនោះ ក្រុមអ្នកភូមិសាស្រ្តទាំងនោះគិតថា វាឆេះតែក្នុងរយះពេលពីរបីថ្ងៃប៉ុណ្ណោះ តែ
ដោយមានហ្គាសច្រើនពេក បានធ្វើឲ្យរណ្តៅនោះមានអណ្តាតភ្លើងឆេះរហូតមកដល់សព្វថ្ងៃនេះ។

កាលពីខែមេសាឆ្នាំ២០១០ ប្រធានាធិបតី Turkmenistan, លោក Gurbanguly Berdimuhamedow
បានទៅទស្សនានៅទីនោះ ហើយក៏បានចេញបទបញ្ជាឲ្យពន្លត់ភ្លើងនោះ ប៉ុន្តែមកដល់ពេលនេះនៅ
មិនទាន់ឃើញមានដំណោះស្រាយអ្វីឡើយ៕

Clip រណ្តៅមានអណ្តាតភ្លើងឆេះអស់រយះពេល៤០ឆ្នាំហើយ

ដោយ៖ សិលា
ប្រភព៖ zing


Tags: door to hell burn 40 years gas Karakum Turkmenistan unbelievable strange