CamNews

ព័ត៌មានអន្តរជាតិ 

"ឃាតករ សាច់ឯង" បុរសជាឪពុក ត្រូវផ្តន្តាទោស ក្រោយកូនតូច របស់ខ្លួន ស្លាប់នៅក្នុងរថយន្ត កម្តៅក្តៅ

ព័ត៌មានអន្តរជាតិ ៖ បុរសជាឪពុក រស់នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវបាន ចាប់ឃាត់ខ្លួន និង រងការចោទប្រកាន់ ដោយនឹងមានការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ បន្ទាប់ពីសម្លាប់កូន ប្រុសតូច របស់ ខ្លួនដោយអចេតនា ដោយភ្លេចគេនៅក្នុងរថយន្ត កំដៅក្តៅ រយៈពេលដល់ទៅ ៧ ម៉ោងពេញនេះបើតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។


លោក Justin Ross Harris ត្រូវបានចាប់ឃាត់ខ្លួន ដោយរងការចោទប្រកាន់ ក្នុងនោះ រួមមានដូចជាបទ ឧក្រិដ្ឋករណីឃាតកម្ម  គំនិតព្យាបាទ ស្របពេលដែលព្រះរាជអាជ្ញាបានចោទប្រកាន់ ថា គាត់បានចាក ចេញឆ្ងាយអំពីកូនប្រុសតូច វ័យទើបតែ ២២ ខែ ដល់ទៅ ៧ ម៉ោង រហូតដល់ស្លាប់ ដោយចេតនា ។

ក្មេងប្រុសតូច វ័យទើបតែ​បាន ២២ ខែបានស្លាប់បាត់បង់ជីវិត ដោយសារតែទទួលរង  នូវ កំដៅក្តៅរយៈ ពេលយូរ ស្របពេលដែល សីតុណ្ហភាពនៅខាងក្រៅរថយន្ត បានកើនកំដៅដល់ទៅ ៣២ អង្សាឯណោះ

ដោយឡែក មេធាវីការពារក្តី លោក Harris អះអាងអោយដឹងថាករណីស្លាប់កូនតូចរូបនេះគឺជារឿងមួយ ដ៏គួរអោយសោកស្តាយ ជាទីបំផុត ពោលអាចកើតឡើងទៅបាន បន្ទាប់ពី  បុរសជាឪពុក មានការធ្វេស ប្រហែសភ្លេចកូនតូច នៅក្នុងរថយន្ត អស់រយៈពេល  ជា ច្រើនម៉ោង   ។  ជនជាប់ចោទ បានផ្តល់ជាកិច្ច សម្ភាសន៍ដល់មន្រ្តីប៉ូលីសអោយដឹងថា គាត់មានបំណងយកកូនតូចទៅទម្លាក់  នៅ ឯកន្លែងមើលក្មេង តែដឹងអីថា គាត់បែរជាបើករថយន្ត ទៅធ្វើការ ជំនួសវិញ រួចក៏បានភ្លេចកូនតូច នៅ ឯ កៅអីក្រោយ ក្នុង រថយន្តផ្ទាល់តែម្តង ។


មិនត្រឹមតែប៉ុណ្ណោះ ការចោទប្រកាន់ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីបានរកឃើញ   លោក Harris មានការ ផ្សព្វផ្សាយ នូវហានិភ័យ អវិជ្ជមានដល់និតិជន ក៏ដូចជា ស្នើនូវរូបអាក្រាតកាយ ពីយុវតីវ័យក្មេងជាដើម

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Unt news Viral news Breaking news Liveleak Gas Explode USA Georgia