CamNews

កីឡាអន្តរជាតិ 

Ronaldo មានបំណងចង់ ប្រើប្រាស់លុយក្នុងហោប៉ៅ ទិញយក Messi ចូលទៅកាន់ក្រុម របស់ខ្លួន

ព័ត៌មានកីឡា៖ Ronaldo អតីតកីឡាករក្រុមជម្រើសជាតិ ប្រេស៊ីល បានអះអាងប្រាប់ពីមហច្ឆិតារបស់ខ្លួនថា ចង់ចំណាយលុយក្នុងប៉ៅរបស់ខ្លួន ដើម្បីទិញយក Messi ចូលទៅកាន់ ក្រុមបាល់ទាត់មួយឈ្មោះ​ថា​ Fort Lauderdale Strikers ដែលស្ថិតក្រោមការដឹកនាំរបស់គាត់ផ្ទាល់។ 

Lionel Messi បានចំណាយពេលវេលាក្នុង Barcelona អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ហើយ​ក៏​គ្មានក្រុមណាមួយ មានសមត្ថភាពអាចអូសទាញកីឡាករ​រូបនេះ បានសម្រេចដែរ ។ ប៉ុន្ដែទន្ទឹមនឹងការលើក​ឡើងនេះផងដែរ Ronaldo ដែលមានប្រវត្ដិជាកីឡាករដ៏ឆ្នើម ធ្លាប់លេងឲ្យក្រុមជម្រើសជាតិ ប្រេស៊ីល​ ​បាន​ទទួចប្រាប់អ្នកសារព័ត៌មានថា ខ្លួន នឹងប្រើប្រាស់លុយផ្ទាល់ខ្លួន ដើម្បីទិញយក Lionel Messi ចេញពីក្រុម Barcelona ហើយមុខសញ្ញាដែលសំខាន់បន្ដទៀតនោះ គឺ Cristiano Ronaldo។ ក្រោយពី​អាច​យកពួកគេទាំងពីរ បានក្រុមរបស់គាត់នឹង ល្បីជាមិនខាន ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា សម្រាប់ការ​សម្រេច ក៏ដូចជា​គម្រោង​ផងដែរនោះ គ្មានអ្វីដែល​មិនអាចធ្វើ​ទៅបាននោះទេ។ សហរដ្ឋអាមេរិក គឺជាទឹកដី​សម្បូរសប្បាយទី ២ លើលោក ផ្នែកខាងកីឡា ក្រោយ​​មកទៀតគឺ ចិន ដែលនេះជាមូលហេតុ​មួយ អាចវិភាគបានថា មានកីឡាករជាច្រើនចង់មករស់នៅ ក្នុងទឹកដី ​South Florida ​នេះណាស់ ពីព្រោះវាគឺជាទឹកដីដ៏មានសក្ដានុពលល្អប្រសើរខ្លាំងណាស់សម្រាប់ការរស់នៅ ។ ដូច្នេះ តើនរណាម្នាក់ដែលមិនចង់រស់នៅទីនោះ ។ 

គូសបន្ថែមផងដែរថា​ ក្រុម Fort Lauderdale Strikers ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ស្ថិតក្នុង South Florida ហើយក៏បានកែប្រែមុខមាត់ថ្មី ឈ្មោះថា Miami FC ក្នុងឆ្នាំ ២០០៦ ហើយបច្ចុប្បន្ន​គឺស្ថិតក្រោមការ​​ចូលរួមដឹកនាំ ដោយ Ronaldo ផងដែរ​។ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Messi Ronaldo