CamNews

កីឡាអន្តរជាតិ 

បន្ទាប់ពី Alex Ferguson ទៅ នៅមានគ្រូបង្វឹកម្នាក់ទៀតដែល Ronaldo បានឧទ្ទេសនាម ថាជាកំពូលគ្រូបង្វឹក

ព័ត៌មានកីឡា៖ ក្រៅពីភាពជោគជ័យ របស់លោក Sir Alex Ferguson ទៅ មកទល់ពេលនេះ កីឡាករ​ខ្សែប្រយុទ្ធដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក របស់ក្លឹប Real Madrid បានទើបតែបង្ហើប បុគ្គលមួយរួបទៀត ដែលកីឡាករបានគិតថា ក៏ជាគ្រូបង្វឹកដែលអស្ចារ្យម្នាក់ផងដែរ នោះគឺ Jose Mourinho ។ 

បើនិយាយពីទំនាក់ទំនងរវាង​​ អ្នកទាំងពីរដូចជាមានរយៈពេលខ្លីណាស់ កាលដែលលោក  Jose Mourinho បានគ្រប់គ្រងក្នុងក្លឹប Real Madrid ចំនួន ៣រដូវកាល មុនពេលឈានជើងចូលមកកាន់ Chelsea ប៉ុន្ដែសម្រាប់ Ronaldo បែជានៅតែកោតសរសើរគាត់ ថា គឺជាគ្រូបង្វឹកដ៏ល្អ ម្នាក់ផងដែរ ដោយមិនបាននិយាយអំពី លោក Sir Alex Ferguson ។ 

Ronaldo បានថ្លែងថា »ខ្ញុំគួរតែចាត់ទុកគាត់ជាកំពូលគ្រូបង្វឹកល្អបំផុតលើលោក ដែលខ្ញុំតែងតែនិយាយ។ គាត់តែងតែធ្វើរឿងជាច្រើនល្អៗ ហើយថែមទាំងនាំជោគជ័យ ឲ្យក្លឹប​នានា ដែលគាត់ធ្លាប់គ្រប់គ្រងកន្លងមកផងដែរ​ ។ ចំណែកគ្រូបង្វឹកខ្ញុំបច្ចុប្បន្នគឺ Benitez ហើយខ្ញុំក៏មានទំនុកចិត្ដលើគាត់ ផងដែរថា ពួកយើងនឹង​អាចប្រជែងយកជោគជ័យទាំងអស់គ្នា»។ 

Jose Mourinho ធ្លាប់ដឹកនាំ Real Madrid ឲ្យទទួលបានជ័យជំនះដល់ទៅ បីពានរង្វាន់ ក្នុងរយៈពេលកិច្ចកុងត្រា ៣រដូវកាលគឺ La Liga, Copa del Rey និង Spanish Super Cup កាលពីឆ្នាំ ២០១០-២០១៣ មុនពេល​ចាកចេញ ។ 

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ លោក Jose Mournho កំពុងតែបង្វិលខ្លួនស្ទើរតែលែងចង់ជុំ​ទៅហើយ សម្រាប់រដូវកាល​ Premier League ២០១៥-២០១៦ នេះ ដោយក្លឹប Chelsea កំពុងតែគ្រប់គ្រង តំណែងនៅលេខរៀង ទី ១៥ ក្នុងតារាង​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: Sport News Chelsea Jose Mourinho Ronaldo