CamNews

សំណើច 

សំណើច រឿង៖ តើសាកសពនេះ ស្លាប់ដោយសារអី្វ?

អ្នកគ្រូម្នាក់ កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើក
ជាសំណួរថា៖
អ្នកគ្រូ៖ មើល! នរណាដឹងខ្លះថា សពនេះ លង់ទឹកស្លាប់ដែរ ឬទេ?
និសិ្សតពីរនាក់  បានឆ្លើយស្របគ្នាឡើងថា៖ បាទ! គឺមានតែវះកាត់ មើលថាមានទឹកនៅក្នុង
សួត ឬ ក្រពះអាហារ ឬអត់!


អ្នកគ្រូគា្រន់តែញញឹម ហើយងាកទៅសួរ និស្សិតកំហិលម្នាក់ទៀតថា៖  មើល! ប្អូន សាន
តើឯងដឹងថា សពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ?
សាន៖ បាទ! អ្នកគ្រូ ធម្មតាបើដឹងថា  មនុស្សនោះលង់ទឹកស្លាប់  ម្លេះសមស្រែក អោយគេជួយ
បាត់ទៅហើយ។
អ្នកគ្រូ៖ អុញ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke