CamNews

កីឡាជាតិ 

កម្ពុជា បញ្ចប់ការ ប្រកួតបោកចំបាប់ ទទួលបាន មេដាយ​មាស​ ៤

ការប្រកួត វិញ្ញាសារ បោកចំបាប់ របស់ក្រុម កម្ពុជា ក្នុងកម្មវិធី SEA Games លើកទី ២៧ នៅឯប្រទេស មីយ៉ាន់ម៉ា បានបញ្ចប់ទៅ សប់គ្រប់ហើយ ដែលក្រុម កម្ពុជាយើង ទទួលបាន មេដាយ ជាច្រើនពី វិញ្ញាសារ មួយនេះ ។



ក្រុមកីឡា បោកចំបាប់ របស់កម្ពុជាយើង ដឹកនាំដោយ លោក ប៉ាក ស៊ូនណាម និង លោក ថិន វិចិត្រ ទទួល បានមេដាយ សរុបដល់ទៅ ៩ មេដាយ ។ ក្នុង ៩ មេដាយនោះ មានមេដាយមាស ៤ ប្រាក់ ២ សំរិទ្ធ ៣ ។ ប្រជាជនខ្មែរ យើងពិតជាមាន មោទនភាព ណាស់ជាមួយ និងជ័យជំនះ ដ៏ល្អមួយនេះ ។ 



គួរបញ្ជាក់ ផងដែរថា ឥលូវនេះ កម្ពុជាយើង បានឡើងមក ឈរនៅលំដាប់ ថ្នាក់លេខ ៧ ហើយដោយ មានមេដាយ មាស ៤ ប្រាក់ ៦ សំរិទ្ធិ ១១ សរុប ២១ គ្រឿង ៕


ដោយ ៖ កុសល
ប្រភព ៖ facebook 


Tags: sport sea games myanmar cambodia wrestling medal