CamNews

កីឡា 

កីឡាករ​ល្បី​ឈ្មោះ​ជន​ជាតិ​អង់គ្លេស Carlos ​ប្រកាសដក​ខ្លួន​ពី​អាជីព​ជា​អ្នក​កីឡា

ព័ត៌មានកីឡា៖​ កីឡាករជនជាតិអង់គ្លេសឈ្មោះថា Carlos Bocanegra មួយរយៈ​មុនបានប្រ​កាស​ដកខ្លួន​ចេញពី​អាជីពជា​អ្នក​កីឡា។  

អស់​រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកីឡាករវ័យ ៣៥ ឆ្នាំម្នាក់នេះ ដើតួជា​អ្នក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ហើយ​កាល​​ពី​ថ្ងៃ ​អង្គារ៍​​មុននេះ គាត់​​​ក៏​​​និយាយ​ថា​ រូប​គាត់​និង ចូលនិវត្ដន៍ហើយ នៅចុងរដូវកាល MLS នេះ។ ជាមួយ​និងឆាក​ជីវិតដ៏អស្ចារ្យ កីឡាករ​​ម្នាក់​នេះ​ធ្លាប់​​​​មាន​ប្រវត្ដិ​ដឹក​​នាំ​ក្រុម​​ឈាន​​ជើង​​ចូល​​​ទៅ​​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ ២​ រដូវកាល World Cup ជា​មួយ​​និង​រយៈ​​ពេល​ ១៥ ឆ្នាំ នៃ​អា​ជីប​ជា​អ្នក​កីឡា។ ថ្វីត្បិត​តែ​ដំណើរ​ជីវិត​គាត់​​ត្រូវ​​ឃ្លាត​​ឆ្ងាយ​​ពី​​មុខ​​របរ​​នេះ​​មែន ប៉ុន្ដែ​រួប​គាត់​​នៅ​តែ​មាន​និស្ស័យ និង សេចក្ដីស្រេកឃ្លាន ជាពន់ពេកសម្រាប់​អាជីព​មួយ​នេះ។ 

បង្ហាញ​​​ពីអារម្មណ៍ពិត របស់លោក  Nelson Rodrigue ប្រធានក្រុម Chivas ចំពោះដំណើរ​ចាក​​ចេញ​នេះថា​  ​Carlos Bocanegra គឺជាកីឡាករដែលខ្លឹមមួយរូប ក្នុងជំនាន់នៃការគ្រាប់គ្រង​របស់​គាត់ ហើយ​គ្រប់​ឥរិយា​បថ​ ​ដែល​បង្ហាញឡើងគឺពោពេញទៅដោយ សេចក្ដីខ្លាហាន ជោគ​ជ័យ​បំផុត។ 





 

 


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Newsnow


Tags: Sport News Carlos Bocanegra