CamNews

កីឡាអន្តរជាតិ 

លោក Arsene Wenger ឆ្លើយតបពាក្យសម្ដី ឌឺ ទៅកាន់លោក Jose Mourinho លើសមត្ថភាពខ្សែបម្រើ Chelsea

ព័ត៌មានកីឡា៖ លោក Arsene Wenger ថ្នាក់ដឹកនាំក្លឹប Arsenal បានឆ្លើយតបបញ្ចា្រសទិស ឌឺទៅកាន់​ពាក្យសម្ដីដែល​លោក Jose Mourinho ធ្លាប់អះអាង ថា ខ្សែបម្រើប្រយុទ្ធ ក្លឹប Chelsea ដែលមានឈ្មោះថា  Eden Hazard គឺមានសមត្ថភាពមិនចាញ់ កីឡាករល្បីលើពិភពលោក ទាំងពីរនាក់នោះទេ។ 

លោក Arsene Wenger បានថ្លែងប្រាប់អ្នកការសែតថា គ្មានចំនុចអ្វីដែល ខ្សែបម្រើប្រយុទ្ធ Chelsea​ ម្នាក់​នេាះ​មានសមត្ថភាពជាង Ronaldo នឹង Messi នោះទេ ។  Ronaldo នឹង Messi គឺជាកីឡាករដែលល្បីល្បាញ​​ទទួល​ស្គាល់លើពិភពលោក ថាពិតជាកីឡាករដែលខ្លាំង ហើយអាចរកគ្រាប់បាល់បានរហូតដល់​ទៅ ស្ទើរតែ ៥០ គ្រាប់ក្នុងមួយរដូវកាល ម៉េចបានត្រូវយកមកប្រៀបធៀប ជាមួយ Eden Hazard ទៅវិញ។ Eden Hazard គ្រាន់​តែជាកីឡាករ ដែលត្រូវ បានទទួលស្គាល់ក្នុងក្រុមប្រកួតតែប៉ុណ្ណោះ​មិនអាច ប្រៀប​ធៀបបានទេ។ ប្រភព​ដដែលបានបន្ដទៀតថា គាត់មិនចូលចិត្ដការប្រៀបធៀបនេះទេ តែបើប្រៀបធៀបជាមួយ កីឡាករ​របស់គាត់​​ឈ្មោះថា Sanchez ទើបវាត្រឹមត្រូវ ព្រោះកន្លងមក កីឡាករម្នាក់នេះ ក៏ធ្លាប់បង្ហាញ​ស្នាដៃ ក្នុងក្លឹប Arsenal មិនអន់ដែរ ។ 

Eden Hazard ត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួន កោតសរសើរ ជាខ្លាំងក្រោយពីអាចជួយឲ្យក្លឹបដណ្ដើមបាន​ពាន រង្វាន់​ Premier League ហើយមួយប្រកួតចុងក្រោយ ប៉ះជាមួយ barcelona ក៏កីឡាករអាចរកគ្រាប់បាល់បាន ១គ្រាប់ជួនក្រុមទៀតផង​ ។ 




ដោយ៖ អឿ អ៊ុយ

ប្រភព៖ .standard.co.uk


Tags: Sport News Chelsea Jose Mourinho​ Eden Hazard Arsene Wenger