ព័ត៌មានកីឡា៖ ក្រុមខ្លាំង Real Madrid នឹងប្រឈមមុខការបាត់បង់ ខ្សែការពាររបស់ខ្លួន សម្រាប់ការប្រកួតជាបន្ដបន្ទាប់ ក្រោយពីក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យលើរបួស កីឡាករ ។
កីឡាករ Sergio Ramos ត្រូវបានថ្នាក់ដឹកនាំក្រុម ប្រកាសប្រាប់ជាសារណៈថា កីឡាករត្រូវប្រើពេលវេលាដើម្បីព្យាបាលជម្ងឺ ដល់ទៅ ៥ សប្ដាហ៍ ក្រោយពីចេញការសម្រេច ពីក្រុមគ្រូពេទ្យ បន្ទាប់បានពិនិត្យ ។
កីឡាករមានបញ្ហាជម្ងឺចាស់រើឡើង វិញ ដោយហើមលើសាច់ដុំ ភ្លៅ ក្នុងកំឡុងពេលកីឡាករចូលប្រកួតជាមួយក្រុម ប៉ះជាមួយ Atletico Madrid ថ្មីៗនេះ ។
Real Madrid កំពុងតែអវត្ដមាន James Rodriguez ម្នាក់រួចទៅហើយ ក្រោមការសម្រេចចិត្ដរបស់ក្រុម ជម្រើសជាតិ ឲ្យសម្រាកព្យាបាលរបួសដូចគ្នា ហើយឥលូវត្រូវ អវត្ដមាន កីឡាករម្នាក់ទៀត ។ ប៉ុន្ដែ មិនជាថ្វីឡើយ ដោយក្រុមទើបតែ វិលត្រលប់មកវិញកីឡាករ Ronaldo ទើបតែផុតការផាកពិន័យរបស់ FA ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals