ភ្នំពេញ៖ តារាចម្រៀងស្រុកខ្មែរ តែងមានរឿងអស្ចារ្យជាច្រើន ស្ទើរមិន គួរឲ្យជឿ កើតឡើង ដូចជាតារាចម្រៀងល្បី ស្នាក់នៅ ត្រឹមតែផ្ទះល្វែង ឬក៏ផ្ទះជួល ជិះឡានធម្មតាៗ ប៉ុន្តែតារាចម្រៀងមិនសូវល្បីខ្លាំង បែរជាជិះឡានទំនើបៗ រស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃ ប្រើរបស់ទំនើបៗទៅវិញ ដែលធ្វើឲ្យមហាជនកើតចម្ងល់មិនសូវដាច់។
ថ្ងៃនេះគេហទំព័រ LookingTODAYសូមលើកយកតារា៤ដួង ក្នុងផលិតកម្ម ថោន ដែលពួកគេហាក់កំពុងតែស្ងប់ ស្ងាត់ប្រជាប្រិយភាព ប៉ុន្តែត្រូវបានលេចធ្លោក្នុងរឿងទ្រព្យសម្បត្តិ បង្អួតគ្នាទៅវិញ។ តារាទាំងនោះរួមមាន៖
ទី១) ករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ដែលត្រូវបានគេដឹងថា លោកជាតារាចម្រៀង ដែលមានប្រជាប្រិយភាពកម្រិតកណ្ដាល មិនមែនកំពូល ដូចតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សីរីមន្ត នោះទេ។ តែទ្រព្យសម្បត្តិវិញអស់ទាស់ លោកមានវីឡាមួយខ្នង តម្លៃជាង៥០ម៉ឺនដុល្លារ ក្នុងបុរីពិភពថ្មី និងវីឡាមួយកន្លែងទៀត ក្នុងបុរីពិភពថ្មីដូចគ្នា តម្លៃជាង១០ម៉ឺនដុល្លារ កំពុងតែជួលឲ្យគេ និង ឡានលុចស៊ីល ៥៧០ មួយគ្រឿងផងដែរ ។
ទី២) សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ក៏ជាអ្នកជិតខាងរបស់ លោក ករុណា ពេជ្រ ព្រោះពួកគេមានវីឡា ស្កឹមស្កៃក្បែរគ្នា ដើរឆ្លងតែមួយផ្លូវ គឺដល់ហើយ មានតម្លៃជាង៥០ម៉ឺនដុល្លារដូចគ្នា តែលោកមិនសូវហ៊ានបង្ហាញពីទ្រព្យសម្បត្តិឡើយ ។ លោកព្យាយាមមិនបង្ហាញថា លោកជាអ្នកមាន តែលាក់មិនជិតនោះទេ ព្រោះលោកហ៊ឺហារខ្លាំងណាស់។
ទី៣) កញ្ញា សាសា តារាចម្រៀងក្នុងផលិតកម្ម ថោន ដូចគ្នា ។ នាងជាតារាចម្រៀងស្រីលេចធ្លោរឿងកែមុខ កែមាត់ ស្ទើរតែលើកពាន តារាចម្រៀងវះកាត់ ក្នុងស្រុកខ្មែរទៅហើយ ព្រោះគ្មានអ្នកណាបំបែកឯតទ្ទកម្ម ដែលនាងបានធ្វើឡើយ ។ ក្នុងប្រជាប្រិយភាពជាអ្នកសិល្បៈ សាសា មិនសូវមានភាពលេចធ្លោនោះទេ តែរឿងទ្រព្យសម្បិត្តវិញ ញាក់សាច់ នាងធ្វើដំណើរជាមួយរថយន្តលុច្សស៊ីស ៥៧០ និង ស្នាក់នៅក្នុងវីឡាស្កឹមស្កៃ ពេលខ្លះនាងមានអង្គរក្សអមទៀតផង ។
ទី៤) កញ្ញាញញឹមស្រស់ អេនីហ្សាម តារាចម្រៀងក្នុងផលិតកម្មថោនរូបនេះ ក៏មិនអន់ឡើយ នាងមានរថយន្ត Ranger Rover ជិះដែលរថយន្តនេះមានតម្លៃមិនក្រោម ៥ម៉ឺនដុល្លារនោះទេ និង មានផ្ទះធំទ្រនំខ្ពស់មិនធម្មតា ឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល