ការប្រកួតបាល់ទាត់ Platinum Cineplex RooY7 Division 2013 បានឈានចូលមកដល់ សប្តាហ៍ផ្តាច់ ព្រាត់ហើយ។ លទ្ធផលដែលទទួលបានពីក្រុមជើងខ្លាំងនាថ្ងៃសៅរ៍ខាងមុខនេះ នឹងត្រូវបានសំរេចថា ក្រុមមួយណា នឹងក្លាយទៅជាម្ចាស់ ជើងឯកប្រចាំ Platinum Cineplex RooY7 Division 2013 នៅទី លាន បាល់ទាត់ RooY7 Sport Club & Minibar ។
ឆ្លងទៅតាមការប្រកួតទាំង ១៤ កន្លងមកនេះ ក្នុងនោះយើងបានរកឃើញ ក្រុមជើង ខ្លាំង ៣ ក្រុមដែល មាន ពិន្ទុប្រកៀកប្រកិតគ្នាតែ ១ ពិន្ទុតែប៉ុណ្ណោះ។ ដោយឡែកសប្តាហ៍ចុង ក្រោយនេះមាន ការប្រកួតដ៍ ធំរវាងក្រុម Seng Bird Nest FC នឹងក្រុម The Orange Storm FC ដែលជាការប្រកួតចុងក្រោយបង្អស់ សំរាប់អ្នកគាំទ្រក្រុមទាំងពីរ។ យើងនឹងរកឃើញថាតើ នរណា ដែលជាម្ចាស់ជើងឯក ក្នុងចំណោមក្រុម ដែលខ្លាំងទាំង ៣ ក្នុងការប្រកួតបាល់ទាត់ Platinum Cineplex RooY7 Division 2013 ។
ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតនេះនឹងត្រូវក្លាយជាម្ចាស់ជើងឯក តែប្រសិន បើក្រុមទាំង ពីរ នេះស្មើគ្នា នោះពានរង្វាន់នឹងត្រូវបានទៅលើក្រុម Comfort Star FC ដែលជាក្រុមលេខ ៣ ប្រសិន បើ ក្រុម នេះឈ្នះលើក្រុម Khmer Lyon ដែលគេចាត់ទុកថាជា ក្រុមលេង Fair Play ជាងគេ។ យ៉ោង តាម ការបកស្រាយខាងលើប្រសិនបើក្រុម The Orange Storm FC ស្មើជាមួយក្រុម Seng Birdnest FC ហើយក្រុម Comfort Star FC យកឈ្នះលើគូ
ប្រកួតរបស់ពួកគេនៅថ្ងៃ អាទិត្យ ទី២៤ , ក្រុមមួយនេះនឹងមានពិន្ទុស្មើជាមួយក្រុមលំដាប់តារាង Seng Birdnest FC ៣៩ ពិន្ទុ , ប៉ុន្តែយ៉ោងទៅតាមច្បាប់ Head to Head របស់ RooY7 Division មួយនេះ,ក្រុម Comfort Star FC នឹងធ្វើជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិដោយ ក្រុមនេះបានធ្វើការយកឈ្នះលើក្រុម Seng Birdnest FC ដោយលទ្ធផល ៥ ទល់នឹង ៤ នៅ សប្តាហ៍ទី ១០ ។
បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តនិងទស្សនិកជនរួចមក យើងក៍បានសាក សួរ សំនួរខ្លះៗទៅកាន់ប្រធានក្រុមទាំង ៣ ដោយចង់ឲ្យពួកគេបង្ហាញពី ចំណាប់អារម្មណ៍ របស់ខ្លួន ទៅ លើការប្រកួតកាត់សេចក្តីនាថ្ងៃសៅរ៍ខាងមុខនេះ។
ប្រកួតកាត់សេចក្តីខាងក្រោមនេះគឺជាការបង្ហាញពីចំណាប់អារម្មណ៍របស់ប្រធានក្រុមទាំង ៣ រូប ៖
ការប្រកួតកាត់សេចក្តី រកម្ចាស់ជើង ឯកពាន រង្វា ន់ Platinum Cineplex RooY7 Division 2013 នឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី ២២ ខាងមុខនេះ។
ពានរង្វាន់នេះបានចូលរួមឧបត្ថម្ភធំដោយរោងភាពយន្តផ្លាទីនៀម ដែលជារោងកុន លំដាប់ថ្នាក់ អន្តរ ជាតិ និង ក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេលំដាប់ថ្នាក់លេខ ១ ក្នុង ព្រះរាជាណាចក្រកម្ពុជា Cellcard និងចូលរួមសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Khmer Real Estate និង ក្រុមហ៊ុន Staraisa ៕
ដោយ ៖ សុខចាន់