CamNews

កំសាន្ត 

តារាល្បីវ័យក្មេងទាំង៧រូប ដែលមាន​ប្រាក់​ចំណូល ខ្ពស់​បំផុត​ក្នុង​ពិភពលោក ឆ្នាំ​២០១៥

បរទេស៖ តើចង់ដឹងទេថា តារាវ័យក្មេងណាខ្លះដែលរកប្រាក់ចំណូល បានច្រើនជាងគេបំផុត ក្នុងពិភពលោកឆ្នាំ ២០១៥នេះ? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

 

១. លោក Justin Bieber
ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀង Pop វ័យក្មេងបំផុតរបស់ប្រទេសកាណាដា មានអាយុត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ និងមានប្រាក់ចំណូលចំនួន ៨០លានដុល្លារអាម៉េរិក ។


២. នាង Miley Cyrus
ជាតារាចម្រៀង Pop, Country, Rock, Hip Hop ស្រីរបស់អាម៉េរិកដែលមានអាយុ ២២ឆ្នាំ និងមានប្រាក់ចំណូល ចំនួន ៣០លានដុល្លារអាម៉េរិក ។


៣. នាង Selena Gomez
ជាតារាចម្រៀង សម្ដែង និងអ្នករចនាម៉ូដជនជាតិអាម៉េរិក ដែលមានអាយុ ២២ឆ្នាំ និងមានប្រាក់ចំណូលចំនួន ២២ លានដុល្លារអាម៉េរិក ។


៤. លោក Daniel Radcliffe
ត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងចំណោមតារាសម្ដែងវ័យក្មេង ដ៏មានបំផុតរបស់ចក្រភពអង់គ្លេស ដែលមានអាយុ២៥ ឆ្នាំ ។ លោក Daniel Radcliffe អាចរកប្រាក់ចំណូលបានចំនួន ២០លានដុល្លារអាម៉េរិក ។



៥. នាង Emma Watson
ជាតារាសម្ដែងខ្សែភាពយន្ត ដ៏ល្បីវ័យក្មេងមួយរូបរបស់ប្រទេសបារាំង មានអាយុ២៤ឆ្នាំ និងមានប្រាក់ចំណូលចំនួន ១២ លានដុល្លារអាម៉េរិក ។



៦. នាង Emma Roberts
ជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះរបស់អាម៉េរិក ដែលមានអាយុ ២៣ឆ្នាំ និងមានប្រាក់ចំណូលចំនួន ១១.៥ លាន ដុល្លារអាម៉េរិក ។


៧. នាង Dakota Fanning
ជាតារាសម្ដែងវ័យក្មេង ដ៏ល្បីរបស់អាម៉េរិក មានអាយុ ២០ឆ្នាំ និងមានប្រាក់ចំណូលចំនួន ១០លានដុល្លារអាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh