ព័ត៌មានកីឡា៖ រឿងដែលល្បីខ្លាំងបំផុតក្នុងទឹកដីអង់គ្លេស ត្រឹមថ្ងៃដែលក្លឹប Chelsea បានសម្រេចចិត្ដបណ្ដេញលោក Jose Mourinho ហើយក៏បានធ្វើឲ្យរង្គោះរង្គើខ្លាំង ដល់ប្រជាប្រិយភាពរបស់អ្នកគាំទ្រ ក្លឹបផងដែរ រហូតមកទល់ពេលនេះ ក៏មានការលើកបណ្ដា រញ៉េរញ៉ៃ បង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះ លោក Jose Mourinho ខណៈដែលក្លឹបបានយកឈ្នះ Sunderland ក្រោមលទ្ធផលពិន្ទុ ៣-១។
ក្លឹប Chelsea បានបំបាក់ក្រុមភ្ញៀវ Sunderland ក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ក្រោមការស្វែងរកគ្រាប់បាល់បានដោយកីឡាករ បីរូបគឺ Ivanovic នៅនាទីទី ៥ Pedro ទី១៣ និងOscar ទី៥០។ ជោគជ័យលើកនេះ បានធ្វើឲ្យលោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលអង្គុយនៅផ្នែកម្ខាងជាមួយ គ្រូបង្វឹកដែលគ្រោងនឹងប្រកាសជាផ្លូវការរដូតដល់ រដូវកាលបន្ទាប់គឺ លោក Guus Hiddink មានការភ្ញាក់ផ្អើលជាខ្លាំង និងអបអរសាទរផងដែរ ចំពោះលទ្ធផល។ ស្របពេលលទ្ធផលទទួលបានជ័យជំនះ អ្នកគាំទ្រក៏បានលើកបណ្ដា បង្ហើបសម្លេងគាំទ្រ យ៉ាងត្រហឹងស្ដែងពីទឹកចិត្ដនៅតែគោរពស្រលាញ់ លោក Jose Mourinho និងមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើ កីឡាករ ពីររូប គឺ Diego Costa និង Cesc Fabregas មុនពេលប្រកួតបានចាប់ផ្ដើម។
គូសបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលបង្ហាញម្ដងនោះ Chelsea អាចមានឱកាស រំកិលខ្លួនឡើងមកបន្ដិចហើយ ក្នុងតារា ដោយគ្រងនៅលេខរៀងទី ១៥ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី