CamNews

យល់ដឹង 

ម្តាយកើតកូនភ្លោះច្រើនមានអាយុវែង

ការ​ប្រ​សូត្រ​បុត្រ​ភ្លោះ​ពីរ​ (twins)​ តាម​លក្ខណៈ​ធម្មជាតិ​អាច​ជា​សញ្ញា​នៃ​ការ​មាន​សុខភាព
​ល្អ​របស់​មាតា​។​ នេះ​គឺជា​ការ​រក​ឃើញ​ថ្មី​មួយទៀត​ដែល​ទើបនឹង​ចេញផ្សាយ​ ។​ ការ​សិក្សា
​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ចំណោម​ស្ត្រី​ដែល​កើត​នៅ​រដ្ឋ​ Utah​ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៨០​ដល់
​១៨៩៩,​ ចំពោះ​អ្នក​ដែល​មានកូន​ភ្លោះ​ពីរ​ គឺ​ហាក់ដូចជា​អាច​មាន​ឳ​កាស​រស់នៅ​បាន​យូរ​
ជាង​មាតា​ដែល​កើតកូន​តែ​ម្តង​មួយ​។​

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Utah​ បាន​ធ្វើការ​វាយតំលៃ​ទៅ​លើ​កំណត់​ត្រា​ស្រី​ជិត​
៥៩,000​ នាក់​ នៅ​ Utah,​ដែល​បាន​កើត​ក្នុង​ចន្លោះ​ឆ្នាំ​ ១៨០៧​ និង​ ១៨៩៩​ ហើយ​មាន​អាយុ​
យ៉ាង​ហោច​ណាស់​ ៥០​ឆ្នាំ​ ។​ ក្នុង​ចំនោម​ស្ត្រី​ទាំង​អស់នោះ​ មាន​ស្ត្រី​ប្រហែលជា​ ៤៦០០​នាក់
​ បាន​ប្រ​សូត្រ​កូនភ្លោះ​ពីរ​ (twins)​ ។​
ក្នុង​ចំណោម​ស្ត្រី​ដែល​កើត​មុន​ឆ្នាំ​ ១៨៧០,​ ម្តាយ​ដែល​កើត​បានកូន​ភ្លោះ​ពីរ​មាន​ហានិភ័យ
​ស្លាប់​បន្ទាប់​ពី​អាយុ​ ៥០​ ឆ្នាំ​ ចំនួន​ ៧,៦​ ភាគរយ​ តិច​ជាង​ម្តាយ​ដែល​មានកូន​តែ​មួយ​ ។​
ក្នុង​ចំណោម​ស្ត្រី​ដែល​កើត​ក្នុង​ចន្លោះ​ឆ្នាំ​ ១៨៧០​ និង​ ១៨៩៩,​ហានិភ័យ​គឺ​មាន​ចំនួន​
៣,៣​ភាគរយ​ទាប​ជាង​ចំពោះ​ម្តាយ​ដែល​មានកូន​ភ្លោះ​។​
ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា​ ម្តាយ​ដែល​បង្កើត​បានកូន​ភ្លោះ​ពីរ​អាច​ ៖
-​ មានកូន​ច្រើន​ជាង​ធម្មតា​
-​ គម្លាត​ពី​កូន​មួយ​ទៅ​មួយ​មាន​រយៈពេល​ខ្លី​
-​ និង​ អាច​មាន​អាយុ​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​មាន​កូនពៅ​។​
ស្ត្រី​មានកូន​ភ្លោះ​ជា​ទូទៅ​មាន​បន្ទុក​ធ្ងន់​។​ ប៉ុន្តែ​ គេ​ក៏​បាន​រក​ឃើញ​អំពី​ភាព​ផ្ទុយ​គ្នា​នេះ​ដែរ​
គឺថា​ ស្ត្រី​ដែល​បាន​មាន​ផ្ទៃពោះ​បុត្រ​ភ្លោះ​ពីរ​ដោយ​ធម្មជាតិ​,​ ការ​ពិត​ទៅ​ គឺ​អាច​រស់រាន
​មានជីវិត​បាន​យូរ​ ហើយ​ដំណើរការ​បង្កើតកូន​របស់​គាត់​ពិតជា​សកម្ម​"​ ៕
(ដកស្រង់ពីគេហទំព័រសុខភាព)

Tags: