CamNews

តារា 

លោក ខេមរៈ សិរីមន្ត និង សុខ សីឡាលីន រួម​គ្នា​ទៅ​រក​លុយ​នៅ​ក្រៅ​ប្រទេស

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ល្បីល្បាញលំដាប់ប្រទេសលោក ខេមរៈ សិរីមន្ត បានចាកពីពីប្រទេសកម្ពុជាហើយកាល ពីល្ងាចថ្ងៃ២៩ ខែកញ្ញាកន្លងទៅ ដែលរួមដំណើរដោយតារាចម្រៀងស្រី ពូកែច្រៀងបទបរទេសកញ្ញា សុខ សីឡាលីន ដែលមានមិត្តសិល្បករ និងអ្នកគាំទ្រជាច្រើនបានទៅជូនដំណើរអ្នកទាំងពីរទៀតផង ។

ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលនេះជាលើកដំបូង ក្នុងការរួមដំណើរទៅរកលុយនៅក្រៅ ប្រទេសរបស់អ្នកទាំងពីរ ។ ការចាកចេញលើកនេះមានរយៈពេលមិនយូរពេកទេ ព្រោះអ្នកទាំងពីរត្រូវមាន ការងារមក បំពេញក្នុងស្រុកខ្មែរ តែពិតជាប្លែកណាស់ សម្រាប់មួយរយៈពេលចុងក្រោយនេះដែលតារាចម្រៀងល្បីរបស់ ផលិតកម្ម សាន់ដេ (Sunday Production) លោក ខេមរៈ សិរីមន្ត ចេះតែថតរូបជាមួយអ្នកធ្វើការក្នុងផលិតកម្មហង្ស មាស មិនថាតែអ្នកនិពន្ធចម្រៀង ឬអ្នកដឹកនាំសម្ដែង កៅ សីហា ទេ តែងតែមានរូបបង្ហោះជាមួយគ្នាជានិច្ច ។

ព្រោះព័ត៌មាននៃការចេញពីផលិតកម្មសាន់ដេ របស់លោក សិរីមន្ត ហាក់មានកំដៅកាន់តែខ្លាំងឡើង តែលោក ឡាយ សុខចំរើន បានចេញមុខបដិសេធថា គ្មានការចាកចេញពីផលិតកម្មនោះទេ ព្រោះ សិរីមន្ត ជាប់កិច្ចសន្យា៦ទៅ៧ឆ្នាំ ឯណោះ ។
ការចេញទៅច្រៀងជាមួយតារាចម្រៀងខុសផលិតកម្មមិនមែនជារឿងប្លែកទេ ព្រោះឲ្យតែល្បី គេហៅទៅច្រៀងហើយ តែប្លែកត្រង់ថា ព័ត៌មានចូលហង្សមាសមិនទាន់អស់ចំហាយផងលោក ខេមរៈ សិរីមន្ត ក៏ដឹកដៃ សុខ សីឡាលីន ទៅក្រៅប្រទេសភ្លាមតែម្ដង ដែលមិនសណ្ដោងប្អូនស្រីទៅជាមួយដូចមុនឡើយ ។

យើងមានតែរង់ចាំមើលថា សិរីមន្ត ពិតជាចូលក្នុងផលិតកម្មហង្សមាស មែនឬយ៉ាងណា ព្រោះមិនមែនជាការជួបគ្នា ហើយថតរូបដូចលោក ឡាយ សុខចំរើន បានលើកឡើងនោះទេ ព្រោះរូបភាពខ្លះក្នុងបន្ទប់ប្រជុំ និងរូបភាពខ្លះនៅ កន្លែងថតតែម្ដង ក្រៅពីនោះក៏មានដំណឹងថាលោក ខេមរៈ សិរីមន្ត អាចជាគណៈកម្មការកម្មវិធី The Voice Cambodia ផងដែរ ដែលជាហេតុធ្វើឲ្យតារាចម្រៀងល្បីរូបនេះ ចេញពីទ្រនំដោយមិនស្ដាយស្រណោះឡើយ ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Khemarak serey mun Star news local news