CamNews

ប្លែកៗ 

ភោជនីយដ្ឋានក្តៅសាច់ ! ទាក់ទាញភ្ញៀវសន្ធឹកសន្ធាប់តែប៉ះពាល់អារម្មណ៍អ្នកជិតខាង ប៉ូលិសចុះមកបិទភ្លាម Video

(ចិន)៖ ម្ចាស់ភោជនីយដ្ឋានមួយ នៅប្រទេសចិននិយាយថា គាត់អាចទាក់ទាញ​អតិថិជនរាប់រយនាក់ ឲ្យចូលពិសាអាហារ នៅកន្លែងរបស់ខ្លួន បន្ទាប់ពីជួលនារីសិចស៊ី ឲ្យធ្វើជាអ្នកបម្រើក្នុងហាង ប៉ុន្តែធ្វើឲ្យអ្នកជិតខាង មិនពេញចិត្តក៏រាយការណ៍​ប្តឹងសមត្ថកិច្ច ពីរឿងនេះ ដោយចាត់ទុកថា ស្រីៗជាអ្នកបម្រើនោះ ស្លៀកសិចស៊ីហួសហេតុ។

ភោជនីយដ្ឋាន ដែលមានឈ្មោះថា Musical Barbecue Restaurant ស្ថិតនៅទីក្រុង Hainan ទីតាំងមានបរិយាកាសល្អ និងនៅក្បែរឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតទៀតផង ប៉ុន្តែពីមុនភោជនីយដ្ឋាននេះ មិនធ្លាប់មានបុគ្គលិកស្លៀកឈុត ប៊ីគីនីបម្រើភ្ញៀវទេ រហូតដល់ Hong Ri ម្ចាស់ហាងនឹកឃើញ វិធីទាក់ទាញអតិថិជន ក៏ជួលនារីម៉ូដែល ឈរបង្ហាញម៉ូតរថយន្ត មកធ្វើជាអ្នកបម្រើឈរចាំទទួលភ្ញៀវ នៅមុខ​ហាង ហើយ​ថែមទាំងដើរជុំវិញតុអាហារភ្ញៀវ អមដោយឌីជេម្នាក់ទៀតផង ធ្វើឲ្យភ្ញៀវជាច្រើន ដែលចូលមកពិសាអាហារនៅទីនេះ ពេញចិត្តយ៉ាងខ្លាំង។

​តែអ្វីដែលគួរឲ្យសោកស្តាយ គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះ ប៉ូលិសបានចុះមកបិទភោជនីយដ្ឋាន របស់ Hong Ri ដោយ​ចាត់ទុកថា ការយកនារីម៉ូដែល​បង្ហាញម៉ូតរថយន្ត មកធ្វើជាអ្នកបម្រើ ជាការបន្ទាបតម្លៃមនុស្ស និងប៉ះពាល់សីលធម៌ ក្នុងទីក្រុងផងដែរ ហើយភោជនីយដ្ឋាននេះ អាចបើកដំណើរការឡើងវិញ បានប្រសិនម្ចាស់ហាងផ្លាស់ប្តូរអ្វី ដែលជាភាពមិន​សមរម្យនេះចេញ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chile Int news Hot news Breaking news