CamNews

ព័ត៌មានជាតិ 

ភរិយារបស់លោក កែម ឡី បានសម្រាលកូនរួចរាល់ដោយសុវត្ថិភាព នៅឯក្រៅប្រទេស

ព័ត៌មានជាតិ ៖ ភរិយារបស់លោក ​បណ្ឌិត កែម ឡី ត្រូវបានសម្រាលកូនរួចរាល់ជាស្ថាពរដោយសុវត្ថិភាពហើយនៅឯក្រៅប្រទេស កាលពីថ្ងៃទី ០២ ខែតុលា វេលាម៉ោង ៥ ។ 

ដោយយោងតាម Status នៅក្នុងបណ្តាញសង្គម Facebook របស់ លោកស្រី ប៊ូ រចនា ដែលជាភរិយា​របស់​បណ្ឌិត កែម ឡី បានឲ្យដឹងថា អ្នកស្រីបាន​​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​ គឺ​មាន​រយៈពេល​ជិត ៣​ខែ​ក្រោយ​មរណភាព​របស់លោក ​បណ្ឌិត កែម ឡី ។ ហើយបុណ្យ​សព​គម្រប់ ១០០​ថ្ងៃ​ជូន​បណ្ឌិត កែម ឡី នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ខាង​មុខ ។

គួរបញ្ជាក់ឲ្យដឹងថា ប្រពន្ធរបស់បណ្ឌិត កែម ឡី បានប្រសូត្របុត្រប្រុសទី៥របស់លោកបណ្ឌិត​កែម ឡី​ ហើយភរិយារបស់លោកក៏បានដាក់ឈ្មោះអោយថា កែមឡី​វីរ: ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Local news Social news Phnom Penh