CamNews

តារា 

នាង Aom Sushar ត្រូវពីរនាក់ប្តីប្រពន្ធនាំគ្នាព្រួត....

ថៃ ៖ រយៈពេល ២ ថ្ងៃកន្លងទៅហើយ លោក Aum Atichart បានបង្ហោះរូបថតរបស់គាត់ជាមួយនិងតារាសម្តែងស្រីនាង Aom Sushar នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "មើលទៅមុខរបស់នាងស្រស់ស្រាយណាស់ ឬដោយសារតែនាងកំពុងតែមានស្នេហា? @aom_sushar" ។ 

ក្រោយពីបង្ហោះរូបថតមិនបានប៉ុន្មាននាទីផង ប្រពន្ធរបស់លោក Aum Atichart គឺនាង Nat Myria ក៏បានខមមិននៅលើរូបថតនោះថា "តើអ្នកណាជាអ្នកផាត់មុខអោយ? មុខរបស់នាងមើលទៅពិតជាស្រស់ស្រាយមែន" ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Aom Sushar ត្រូវពីរនាក់ប្តីប្រពន្ធនាំគ្នាព្រួតបង្អាប់ ក្រោយពីដឹងថាតារាថៃរូបនេះ មានស្នេហាជាមួយនិង Amp Pithan ដែលជាសេដ្ឋីវ័យក្មេង និងមានរូបរាងសង្ហាម្នាក់នៅក្នុងប្រទេសថៃ ៕



លោក Aum Atichart និងនាង Aom Sushar ដែលជាតួប្រុសស្រីក្នុងរឿង "អូនជាព្រះអាទិត្យបង"

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Aom Sushar Aum Patchrapa Amp Pithan