ព័ត៌មានកីឡា៖ ក្លឹប Real Madrid នឹងបន្ដអវត្ដមានខ្សែបម្រើជម្រើសជាតិ កូឡំប៊ី James Rodriguez ជាថ្មីទៀតហើយ ខណៈដែលក្លឹប ចាប់ផ្ដើមបើកការប្រកួត វគ្គរដូវកាល Champoins League ប៉ះជាមួយក្លឹប Shakhtar Donetsk ក្នុងបរិវេណពហុកីឡរដ្ឋាន នៅរាត្រីថ្ងៃអង្គារ៍នេះ។
Rodriguez នឹងមិនអាចចូលខ្លួន បើកការប្រកួត ជើងដំបូងជាមួយក្លឹប Real Madrid បាននោះទេ នៅរាត្រីនេះ ខណៈដែលដៃគូរប្រកួតត្រូវប៉ះជាមួយ Shakhtar Donetsk ក្នុងទឹកដីរបស់ខ្លួន ។ Rodriguez បានអវត្ដមានរួចម្ដងហើយ កាលពីប្រកួតនៅថ្ងៃសៅរ៍ ប៉ះជាមួយ Espanyol ក្រោមលទ្ធផលជោគជ័យ ពិន្ទុ ៦-០ ព្រោះកីឡាករ នៅមិនទាន់ទទួលបានការព្យាបាលសះស្បើយនៅឡើយទេ លើបញ្ហាជើង ដែលបង្កឡើងកាលពីកីឡាករ ទៅប្រកួត នៅក្រុមជម្រើសជាតិ ។ មិនត្រឹមតែ Rodriguez ទេដែល មានបញ្ហា របួសមិនអាចចូលរួមប្រកួតបាន បើសូម្បីតែ ខ្សែការពាររបស់ក្លឹបគឺ កីឡាករ Danilo ក៏មិនអាចចូលរួមបានដូចគ្នា សម្រាប់ព្រឹត្ដិការណ៍មួយនេះ ។ Danilo គឺជាកីឡាករ ដែលក្លឹប Real Madrid ទើបតែទិញចូលកាលពីថ្មីៗនេះ ហើយក៏មានបញ្ហារបួសជើងដូចគ្នា ដោយសារទៅប្រកួតឲ្យក្រុមជម្រើសជាតិ ប្រេស៊ីល ។
ហេតុការណ៍ដ៏ចៃដន្យបែបនេះ នឹងមិនត្រូវបានគម្រាម កំហែងអ្វីដល់ ក្លឹបជើងខ្លាំង Real Madrid នោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺស្របពេលនៃការចាប់ផ្ដើមការប្រកួត ក្លឹបត្រូវអវត្ដមានកីឡាករ ម្ដងជាពីរដង មិនអាចទទួលបានការចាប់ផ្ដើមស្របគ្នាទាល់តែសោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ rippa