ព័ត៌មានកីឡា៖ បើគិតពីពេលវេលា មកទល់នឹងពេលនេះ គឺដល់ពេលដែលត្រូវត្រៀមខ្លួនទៀតហើយ ដែល សមាគមសហព័ន្ធបាល់ទាត់អន្ដរជាតិ ហៅកាត់ FIFA បានសម្រេចជ្រើសតាំង សមាសភាពកីឡាករ ខ្លាំងៗមកពីបណ្ដាក្លឹបចូលរួមជាបេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសរើស ជើងឯកកីឡាករ ដែលឆ្នើមបំផុត លើពិភបលោក ដើម្បីគ្រងដំណែងជា ម្ចាស់ពានរង្វាន់ Ballon D'Or 2015 ។
កាលពីរដូវកាលមុន ពានរង្វាន់ Ballon D'Or 2014 ត្រូវបានទៅលើកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid គឺ Cristiano Ronaldo ដែលជាឱកាសនៃការទទួលបានជាលើកទី ៣ ហើយក្នុងអាជីពជាកីឡាករ ចំណែក Lionel Messi វិញ ធ្លាប់ទទួលបានដល់ទៅ ៤ ដង ។
សមាភាពបេក្ខជន ដែល FIFA ទើបតែធ្វើការប្រកាសថ្មីៗគឺមានដល់ទៅ ២៣ នាក់ចូលរួម គឺមានដូចជា៖
ក្លឹប FC Barcelona គឺមាន Lionel Messi, Luis Suárez, Neymar, Javier Mascherano, Andrés Iniesta និង Ivan Rakitic
ក្លឹប Real Madrid CF គឺមាន Cristiano Ronaldo, Toni Kroos, Karim Benzema, Gareth Bale និង James Rodríguez
ក្លឹប FC Bayern München គឺមាន Robert Lewandowski, Thomas Müller, Manuel Neuer, Arjen Robben និង Arturo Vidal
ក្លឹប Manchester City គឺមាន Sergio Agüero, Kevin De Bruyne និង Yaya Touré
ក្លឹប Juventus គឹមាន Paul Pogba
ក្លឹប Arsenal FC គឺមាន Alexis Sánchez
ក្លឹប Paris Saint-Germain គឺមាន Zlatan Ibrahimovic
ក្លឹប Chelsea FC គឺមាន Eden Hazard
ដោយ៖ អឿ អ៊ុយ
ប្រភព៖ barcablaugranes