CamNews

ព័ត៌មានជាតិ 

កូនប្រុសតិរច្ឆានអាយុ៤៧ឆ្នាំ រំលោភម្ដាយខ្លួនឯងអាយុជិត៧០ឆ្នាំ និងវាយដំស្ទើររាល់ថ្ងៃ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចេញបង្ក្រាបអំពើហិង្សាមួយ ដែលបង្កដោយកូនប្រុសតិរច្ឆានម្នាក់ បានវាយដំច្រំធាក់លើម្ដាយបង្កើតរបស់ខ្លួនយ៉ាងដំណំ ថែមទាំងចាប់រំលោភបានសម្រេចជាច្រើនដង។

មន្រ្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ហ៊ួ អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ ក្រុម១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានប្រព្រឹត្តអំពើហិង្សាទៅលើម្ដាយខ្លួនឯង ជាជនរងគ្រោះមានឈ្មោះ លី ឆុំ អាយុ៦៧ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

ជនរងគ្រោះត្រូវជាម្តាយ បានរៀបរាប់ឲ្យដឹងថា កូនបង្កើតរូបនេះ បានអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ស្ទើរគ្មានសល់ ហើយបានវាយធ្វើបាបរូបគាត់ និងចាប់រំលោភគាត់បានសម្រេចស្ទើររាល់លើក រយៈពេលជាង២ខែ មកហើយ ដោយគម្រាមមិនឲ្យគាត់ប្រាប់គេឡើយ បើមិនដូច្នេះជនសង្ស័យនឹងសម្លាប់គាត់ចោល។ ដោយការភ័យខ្លាចផង នឹងខ្មាស់គេផង គាត់ចេះតែទ្រាំទាំងកាឈឺចាប់ តែរហូតដល់ទ្រាំលែងបាន គាត់ក៏សម្រេចចិត្តប្តឹងទៅកម្លាំងសមត្ថកិច្ច ដើម្បីចាត់កាទៅតាមផ្លូវច្បាប់។

មន្រ្តីសមត្ថកិច្ចខាងលើបានបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនតែម្ដង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh