CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ម្នាក់ បាត់ខ្លួន ហោចណាស់ ៥២ នាក់ ក្រោយនាវានេសាទ អូសចារ៉ៃ ក្រឡាប់លិច លើផ្ទៃជលសារ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ស្របពេលដែល ៥២ នាក់ផ្សេង
ទៀតបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវានេសាទមួយគ្រឿងរបស់ប្រទេស កូរ៉េ  ខាងត្បូង បានក្រឡាប់ លិចនៅលើជលសារ នាភាគខាងកើតឧបទ្ទីប Chukotka ប្រទេស រុស្ស៊ី នេះ បើយោងតាមការដកស្រង់ សម្តីមន្រ្តីផ្លូវការ ។

                                                            បញ្ជាក់ ៖ រូបភាពឯកសារ

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់    សម្តីមន្រ្តី ប្រទេស កូរ៉េខាង ត្បូង បានចុះផ្សាយអោយដឹងថា នាវានេសាទត្រី អូសចៃរ៉ាមួយគ្រឿងនេះ  មានឈ្មោះថា Oryong 501 បានជាប់កឿង នៅឯសមុទ្រ Bering វេលាម៉ោង ប្រមាណជាង ៥ និង ២០ នាទី ម៉ោងក្នុងស្រុកកូរ៉េខាង ត្បូង ។ របាយការណ៍បញ្ជាក់ថា នាវាខាងលើនេះ ផ្ទុកក្រុមនាវា ជារួមមានគ្នាដល់ទៅ ៦០ នាក់ រួមមាន ដូចជា នាវិកជនជាតិ​ ឥណ្ឌូនេស៊ី ៣៥ នាក់ ហ្វីលីពិន ១៣ នាក់ កូរ៉េខាងត្បូង ១១ នាក់ និង អធិការជន ជាតិរុស្ស៊ីម្នាក់ផ្សេងទៀត ។


កាសែតក្នុងស្រុក ប្រទេស រុស្ស៊ី អោយដឹងថា មនុស្សហោចណាស់ ៧ នាក់ ត្រូវ   បានក្រុមការងារជួយ សង្គ្រោះ ស្របពេលដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានញ៉ាំញីដោយសារអាកាសធាតុមិនអំណោយ ផល ។ ភ្នាក់ងារសារព័ត៌មាន RIA Novosti ដកស្រង់មន្រ្តីអនុវត្តន៍ច្បាប់    អោយ ដឹងថា នាវាខាងលើពុំ បានប្រកាសសញ្ញាអាសន្នអ្វីនោះទេ មុននឹងជួបឧបទ្ទេវហេតុ ។

ដោយឡែក កាសែតក្នុងស្រុក កូរ៉េខាងត្បូង Yonhap រាយការណ៍អោយដឹងថា  នាវា នេសាទអូសចារ៉ៃ មួយគ្រឿងនេះ មានឈ្មោះថា Oryong 501 មានទម្ងន់ ដល់ទៅ ១៥៩០ តោន  កសាងឡើងអំឡុង ៤០ ឆ្នាំមុន និងដំណើរការ ដោយសហគ្រាស Sajo ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea Rain