CamNews

តារា 

ពេជ្រ សុវណ្ណសក្កដា លេច​មុខ​សារ​ជា​ថ្មី នៅ​ក្នុង​ផលិតកម្ម សាន់ដេ (Video Inside)

ភ្នំពេញ៖ កាលពីពេលកន្លងទៅ តារាសម្តែងសាច់សសម្បូរមន្តស្នេហ៍ ពេជ្រ សុវណ្ណសក្កដា
ធ្លាប់បានបង្ហើប ប្រាប់គេហទំព័រ LookingTODAY ថា នាងបានបង្ខំចិត្ត ដើរចេញពីវិថីសិល្បៈ
ហើយ ដោយសារតែ ក្រុមគ្រួសាររបស់នាង មិនពេញចិត្ត នូវអាជីពមួយនេះ ហើយឲ្យនាង
ទៅជួយមើល ការខុសត្រូវមុខរបររកស៊ី របស់គ្រួសារវិញ ។

តែទោះជាយ៉ាងណា តារាសម្តែងធ្មេញជំពឹសវ័យក្មេង ពេជ្រ សុវណ្ណសក្កដា នៅតែសម្តែងនូវ
អារម្មណ៍មួយថា នាងនៅតែស្រឡាញ់ អាជីពសិល្បៈ នេះដដែល មិនអាចចោលបានទេ បើ
ទោះបីជាក្រុមគ្រួសារ របស់នាងមិនពេញចិត្តក៏ដោយ ។ ការបង្ហើពាក្យសម្តីបែបនេះ គឺចង់
បង្ហាញថា នេះជាផ្លូវមួយសម្រាប់ នាងនៅពេលក្រោយ បើសិនជានាងចង់ចូល ប្រឡូកក្នុង
អាជីពសិល្បៈ ជាថ្មីម្តងទៀត ។

បន្ទាប់ពីដកខ្លួនចេញពី អាជីពសិល្បៈភ្លាម ស្រីស្រស់សម្បូរស្នេហ៍ កញ្ញា ពេជ្រ សុវណ្ណសក្កដា
បានរងព្យុះភ្លៀងព័ត៌មាន ជាច្រើនបោកបក់មកលើនាងថា តារាសម្តែងសាច់សរ ម៉ដ្ឋរលោងរូប
នេះ មានអ្នកបុរសទ្រព្យស្តុក ម្នាក់ស្រឡាញ់នាង និងថែមទាំងឧបត្ថម្ភពី ក្រោយខ្នងទៀងផង
ទើបធ្វើឲ្យនាងសម្រេច ចិត្តផ្អាកពីសិល្បៈ ។ តែមិនយូរប៉ុន្មាន ព័ត៌មានទាំងនេះ ក៏បានស្ងប់ស្ងាត់
សូន្យឈឹងទៅវិញ ។

ដោយឡែកបន្ទាប់ពីផលិតកម្ម សាន់ដេ បានចេញអាល់ប៊ុមថ្មី VCD Vol 126 ភ្លាមមហាជន និង
ស្រទាប់ យុវវ័យមួយចំនួនស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញវត្តមានរបស់ស្រីស្រស់
សុវណ្ណសក្កដា ចូលរួមសម្តែងនៅក្នុងបទ"លុយបងមិនដល់គេ" របស់លោកឆាយ វីរៈយុទ្ធ ព្រោះ
ថា កាលពីពេលកន្លងទៅ នាងធ្លាប់បាន ប្រាប់បណ្តាញសារព័ត៌មានថា នាងបានផ្អាកពី សិល្បៈ
ហើយ។ តែពេលនេះនាងបាន ចូលប្រឡូកក្នុង សិល្បៈសារឡើងវិញ នៅក្នុងផលិតកម្មសាន់ដេ។

ចំពោះការឈានជើងចូល ប្រឡូកក្នុងសិល្បៈ សារជាថ្មីនេះ ត្រូវបានអ្នកតាមដាន សង្គមសិល្បៈ
មួយចំនួន លើកឡើងថា កញ្ញា ពេជ្រ សុវណ្ណសក្កដា គឺនាងកាន់តែ ទទួលបានកេរ្តិ៍ឈ្មោះ និងប្រ
ជាប្រិយភាពខ្លាំង ជាមុនទៅទៀត ព្រោះថា គ្រាន់តែនាងចូល សម្តែងវិញភ្លាម គឺនាងបានសម្តែង
នៅក្នុងបទល្បី ដែលទទួលបាន ការគាំទ្រពីមហាជន និងស្រទាប់យុវវ័យស្រាប់ ។

មិនតែប៉ុណ្ណោះ ការសម្តែងរបស់នាង នៅក្នុងបទថ្មីនេះទៀតសោត គឺពិតជាសម្តែង បានល្អយ៉ាង
ខ្លាំង ដូច្នេះ អ្នកតាមដាន សង្គមសិល្បៈខ្មែរ និងមហាជនរំពឹងថា កញ្ញា ពេជ្រ សុវណ្ណសក្កដា គឺពិត
ជាទទួលបាន ប្រជាប្រិយភាព និងការគាំទ្រខ្លាំងក្លា ជាមុនទៅទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sovansakna entertainment khmer star