CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាលស្រុកស្នួល តាមបង្ក្រាបជនសង្ស័យពីរនាក់ជាម្តាយ និងកូនស្រី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

(ក្រចេះ)៖ ជនសង្ស័យពីរនាក់ ម្នាក់ជាកូនស្រី ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនពាក់ព័ន្ធ និងការជួញដូរគ្រឿងញៀន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១មានឈ្មោះ ផេង សារ៉ាត ភេទស្រី អាយុ៦៧ឆ្នាំ និងទី២ឈ្មោះ យាន ស្រីគៀង ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាកូនបង្កើតជនសង្ស័យទី១ អ្នកទាំងពីររស់នៅភូមិ-ឃុំខាងលើ។

ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចប្រមូលបាន គ្រឿងញៀនម៉ាទឹកកកចំនួន៩កញ្ចប់ ៥កញ្ចប់ធំ ៤កញ្ចប់តូច ថ្នាំយ៉ាម៉ាចំនួន៩គ្រាប់ សម្ភារជក់គ្រឿងញៀនមួយចំនួន និងប្រាក់រៀល៧០៤០០០រៀល។

បច្ចប្បន្ន ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្ដតាមនិតិវិធី៕




ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news