ក្មេងស្រីអាយុ ៨ខែម្នាក់ បានរួចផុតពីសេចក្ដីស្លាប់ក្នុងគ្រោះអគ្គីភ័យមួយ ដោយសារបានសុនក
ជួយសង្គ្រោះ។
អគ្គីភ័យបានឆាបឆេះនៅវេលាម៉ង ២២និង៤៥នាទីនៃថ្ងៃទី ១៤សីហា នៅក្នុងផ្ទះរបស់អ្នកស្រី Erika
Poremski ក្នុងតំបន់ Gough នៃទីក្រុង Baltimore រដ្ឋ Maryland អាមេរិក នេះបើតាម WBAL-TV ។
អ្នកស្រី Erika Poremski ពេលនោះ បានចេញផុតពីផ្ទះ និងបានឈានជើងចូលរថយន្ដ ទុកឱ្យកូន
ស្រី Viviana អាយុ៨ខែ នៅម្នាក់ឯង លើជាន់ទីពីរ។
កុមារីអារយុ ៨ខែ ឈ្មោះ Viviana និងសុនកដែលមានឈ្មោះថា Polo។ រូបភាព
CBS News/Erika Poremski
អណ្ដាតភ្លើងបានឆាបឆេះយ៉ាងលឿន រហូតដល់ Poremski មិនអាចចូលទៅជួយកូនរបស់ខ្លួន
បាន។ អ្នកស្រីបានព្យាយាមរុលចូលទៅក្នុងផ្ទះជាច្រើនដង តែមិនបានសម្រេច បណ្ដាលឱ្យអ្នក
ស្រី ត្រូវរលាកមុខនិងដៃ។ អ្នកស្រី Poremski ថ្លែងថា ៖ “ខ្ញុំបានឮសម្លេងកូនស្រីយំ ប៉ុន្តែ ខ្ញុំមិន
អាចធ្វើអ្វីបាន”។
ពេលកងកម្លាំងពន្លត់អគ្គីភ័យ បានចូលទៅក្នុងផ្ទះដើម្បីស្វែងរក Viviana ពួកគេបានឃើញ Polo
ដែលជាសុនករបស់គ្រួសារ កំពុងយកខ្លួនពាំងពីមុខដើម្បីការពារ Viviana នៅក្នុងបន្ទប់គេង។
អ្នកស្រី Poremski បន្តថា ៖ “វានៅក្នុងបន្ទប់ជាមួយ Viviana គឺវាមិនបានរត់ចុះពីជាន់ទីពីរដើម្បីគេច
ខ្លួននោះទេ”។ កងកម្លាំងពន្លត់អគ្គីភ័យ ជឿជាក់ថា Viviana នៅមានជីវិតគឺដោយសារសុនក ឈ្មោះ
Polo នេះ ប៉ុន្តែ Polo បានបាត់បង់ជីវិតទៅហើយ។
ក្នុងគ្រោះអគ្គីភ័យនេះ កុមារី Viviana ត្រូវរលាកដៃ និងមុខ។ បច្ចុប្បន្ន នាងកំពុងសម្រាកព្យាបាល
នៅមន្ទីរពេទ្យ។
Samuel Johnson អ្នកនាំពាក្យរបស់មន្ទីរពន្លត់អគ្គីភ័យ Baltimore បានឱ្យដឹងថា ពួកគេកំពុងតែស្រាវ
ជ្រាវរកមូលហេតុដែលនាំឱ្យមានគ្រោះអគ្គីភ័យនេះ។
ប្រែសម្រួល ៖ បុត្រា