CamNews

តារា 

អតីតអ្នកអាន​ព័ត៌មាន ជា​មួយ​លោក មាស រិទ្ធី អ្នក​នាង ឈន ចាន់ស្រីឡា ធ្លាយ​ដំណឹង​ថា ត្រូវ​គេ​បញ្ឈប់​ពីHM

ភ្នំពេញ៖ អ្នកអានព័ត៌មាន ដ៏ស្រស់សោភា និងជាអ្នកដឹកនាំសម្ដែង ព្រមទាំងជាថៅកែរឿងកុន អ្នកនាង ឈន ចាន់ស្រីឡា បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីកម្មវីធីព័ត៌មានពេលព្រឹកដ៏ល្បីល្បាញ របស់ទូរទស្សន៍ហង្សមាស ជាមួយលោក មាស រិទ្ធី ខណៈអ្នកនាងបានល្បីល្បាញ នឹងមានអ្នកស្គាល់ច្រើន ក៏ដោយសារកម្មវិធីនេះដែរ។ 

វត្តមានអ្នកនាង ឈន ចាន់ស្រីឡា ក្នុងកម្មវិធីអាចចាត់ទុកជា អ្នកអានព័ត៌មាន បានយូរជាងគេ ក្នុងទូរទស្សន៍ តាំងពីបើកដំបូង រហូតមកដល់ថ្ងៃចុងក្រោយ ដែលនាងបាត់ខ្លួន។ គេចាំបានថា អ្នកនាងត្រូវបានគេហៅ ថា «អ្នកនាង» មានន័យថា បានឆ្លងកាត់ជីវិតមានគ្រួសាររួចមកហើយ តែជាមេម៉ាយកូនមួយ តែមិនបានប៉ុន្មាន អ្នកនាងក៏រៀបការជាមួយបុរសអនិជនខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក ដែលជាបុរសពោះម៉ាយ សម្បូរទ្រព្យចាយមិនអស់ ។ 

ថ្វីត្បិតអ្នកនាង ឈន ចាន់ស្រីឡា មានវ័យជ្រេបន្តិច ស្វាមីរាងចាស់បន្តិច តែសម្រស់មិនចាញ់គូស្នេហ៍ក្មេងៗឡើយ ពោលគឺផ្អែមល្ហែម ដូចស្នេហាថ្មោងថ្មី ។ អ្នកនាងតែងតែនឹកស្វាមីគ្រប់ពេលទាំងអស់ ទោះអ្នកនាងនៅជើង មេឃម្ខាងពីគ្នាក៏ដោយ ។ ប្រភពមួយបាននិយាយថា រឿងដុំដែលអ្នកនាងដឹកនាំសម្ដែង មានចំណងជើងថា «វិញ្ញាណហ្វេសប៊ុក» ដែលប្រភពដើមទុនក្នុងការផលិត គឺស្វាមីអ្នកនាងជា អ្នកឧបត្ថម្ភទាំងស្រុង ។ តែគួរឲ្យស្ដាយ រឿងដែលដឹកនាំសម្ដែងលើកដំបូងនោះ ខាតស្ទើរតែទាំងស្រុង ហើយរកចំណេញមិនឃើញទៀតផង ។

បញ្ហានេះបានធ្វើឲ្យអ្នកនាង ឈន ចាន់ស្រីឡា នឿយណាយ ហើយស្រងាកចិត្តចង់ឈប់ការផលិតរឿងកុន ទៀតផង។ កាន់តែធ្ងន់ធ្ងរជាងនេះ អ្នកនាងត្រូវបានស្ថានីយទូរទស្សន៍ ហង្សមាស បញ្ឈប់ពីកម្មវិធីអានព័ត៌មាន ពេលព្រឹកជាមួយ លោក មាស រិទ្ធី ទៀត ធ្វើឲ្យនាងស៊យជាន់លើស៊យផ្ទួនៗ ដែលមិនមានអ្នកណាស៊យជាង នាងឡើយ ។

ប្រភពដដែល មិនបានបញ្ជាក់ប្រាប់ថា ហេតុអ្វីបានជាខាងទូរទស្សន៍ដកចេញឡើយ តែគេឃើញថានាងមាន សមត្ថភាព ក្នុងការនិយាយស្ដីល្អ ថែមទាំងមានចារឹករួសរាយល្អណាស់ ពិសេសនាងជាដៃគូដ៏ស័ក្តិសមជាមួយ លោក មាស រឹទ្ធី ជាងអ្នកអានថ្មីៗ ។

អ្នកនាង ឈន ចាន់ស្រីឡា មិនអាចសុំការបំភ្លឺបានទេ ពីការចាកចេញដ៏ពិតប្រាកដរបស់នាង ព្រោះហាក់ដកខ្លួន ឆ្ងាយពីវិស័យសិល្បៈ រស់នៅជាមួយគ្រួសារ យ៉ាងស្ងាត់កំបាំង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh