ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Joses Mourinho នឹងមិនត្រូវទទួលការដាក់ទោសពី សមាគមកីឡាបាល់ទាត់នោះទេ ក្រោយពេលមានពាក្យបណ្ដឹង លើករណី បៀតបៀនសិទ្ធស្រ្ដី លើអ្នកគ្រូវពេទ្យ Eva Carneiro កាលពីប្រកួត ជាមួយ Swansea City។
អ្នកនាង Eva Carneiro ដែលជាក្រុមការងារពេទ្យរបស់ក្លឹប Chelsea បានដាក់ពាក្យបណ្ដឹង ស្នើរឲ្យមានការធ្វើអន្ដរាគម ពីសមាគម កីឡាបាល់ទាត់ លើទង្វើរកាយវិការ របស់លោក Jose Mourinho ធ្វើមកលើខ្លួនក្នុងកំលុងពេល ដែលអ្នកនាង បានរត់ទៅ សង្រ្គោះកីឡាករ Eden Hazard ខណៈដែលមានបញ្ហាក្នុងពេល ប្រកួត ។ ប្រភពព័ត៌មានកន្លងមក បានចុះផ្សាយថា លោក Jose Mourinho នៅពេលនេាះ គឺមិនពេញចិត្ដនឹងការ ប្រព្រឹត្ដបែបនោះទេ ហើយក៏បង្ហាញកាយវិការ ចំពោះមហាជន ដែលគ្រប់គ្នាយល់ថា មិនសាកសមនោះទេ។
ប៉ុន្ដែទោះជាយ៉ាងណា សមាគម កីឡាករបាលទាត់ ក៏បានចេញសេចក្ដីថ្លែងការទៅហើយថា លោក Jose Mourinho មិនមានកំហុសអ្វីនោះទេ ចំពោះ ពាក្យបណ្ដឹងស្នើសុំនេះ ហើយលោក ក៏មិនមានទោសអ្វីនោះដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast