មានកសិករម្នាក់ នៅពោះម៉ាយ តែម្នាក់ឯងអស់រយៈពេលជិត១០ឆ្នាំហើយ តាំងពីប្រពន្ឋរបស់គាត់ ស្លាប់ទៅ។ ថ្មីៗនេះមានមេអណ្តើកម្នាក់ បានណែនាំស្ត្រីអាយុប្រហែល ៣៣-៣៤ឆ្នាំម្នាក់ អោយរៀបការ ជាមួយគាត់ នៅយប់ផ្សំដំណេក កសិករចំណាស់មើលមុខប្រពន្ឋរួចសួរថា តែឯងអាយុប៉ុន្មានអោយប្រាកដ? ដំបូងឡើយប្រពន្ឋមិនព្រមប្រាប់ទេ ក្រោយមកក៏ដាច់ចិត្តប្រាប់ ពីព្រោះប្តីនៅតែទទួចសួរខ្លាំងពេក។
ប្រពន្ឋ៖ តាមពិតខ្ញុំអាយុ ៤៥ឆ្នាំហើយ។
ចំពោះចម្លើយនេះ នៅមិនបានធ្វើអោយប្តីជឿឡើយ គាត់ក៏សួរ ម្តងទៀតថា
ប្តី៖ យើងជា ប្តីប្រពន្ឋទៅហើយចាំបាច់អី លាក់លៀមស្អីទៀតនោះ ប្រាប់អោយត្រង់មក
ប្រពន្ឋ៖ អញ្ចឹងខ្ញុំប្រាប់ការពិតទៅចុះខ្ញុំមានអាយុ ៥០ឆ្នាំហើយ។
តែចម្លើយ នេះនៅតែធ្វើអោយប្តីមិនជឿ តែគាត់លែងសួរទៀតហើយ ព្រោះខ្លាចប្រពន្ឋអន់ចិត្ត។ គាត់ក៏ដើរចេញទៅ ភ្លាមនោះប្រពន្ឋរបស់គាត់ក៏សួរគាត់ថា
ប្រពន្ឋ៖ ឯងទៅណា?
ប្តី៖ ទៅផ្ទះបាយគ្របក្រឡអំបិលអោយជិត ព្រោះខ្លាចកណ្តុរចូលស៊ី ប្រពន្ឋរបស់គាត់ ក៏សើចហើយនិយាយចំអកថា
ប្រពន្ឋ៖ តាំងពីខ្ញុំកើតមករហូតដល់អាយុ ៦៧ឆ្នាំហើយមិនដែលលឺថាកណ្តុរវាចេះស៊ីអំបិលឡើយ ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke