តារាថៃ ៖ តារាស្រីវ័យជ្រេនាង Chompoo araya ដែលចូលចិត្តបង្ហោះរូប និងធ្វើស្ទាយប្លែកៗ និង Cute Cute គួរឲ្យស្រលាញ់ បានធ្វើឲ្យមហាជននិងអ្នកជាច្រើនកើតទុក្ខមិនសុខចិត្ត និងមានមន្ទិលសង្ស័យរហូតមកថា ហេតុអ្វីបានជានាងកម្រនិងបង្ហោះរូបជាមួយនិងស្វាមីខ្លាំងម្ល៉េស ។
ជាពិតណាស់នេះគឺជាសំណួរមួយដែលមនុស្សគ្រប់គ្នាចង់សួរទៅកាន់រូបនាងផ្ទាល់ថា មានបញ្ហាអ្វីបាននាងមិនសូវបង្ហោះរូបជាមួយស្វាមី ទោះបីជារៀបអាពាហ៍ពិពាហ៍ស្របច្បាប់សោះ ឬ ក្លាយបាត់បង់ប្រជាប្រិយភាពដោយសារតែគេដឹងថា មានស្វាមីរួចហើយ?
ទោះជាយ៉ាងណាក៏ដោយ នាង Chompoo នៅមិនទាន់បានចេញមុខបញ្ជាក់នៅឡើយទេអំពីបញ្ហានេះ ប៉ុន្តែដោយយោងស្ទង់តាមមតិយោបល់របស់ Fans បានឲ្យដឹងថា មូលហេតុដែលតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះមិនសូវបង្ហោះរូបជាមួយនិងស្វាមីព្រោះ ប្តីរបស់នាងមិនមែនជាមនុស្សចូលចិត្តថតរូបប៉ុន្មាននោះទេ ដូច្នេះនេះហើយជាមូលហេតុដែលនាំគ្នាមានការសង្ស័យ និងចម្ងល់របស់ក្រុមអ្នកគាំទ្រ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG