CamNews

កីឡា 

ទម្លាយមូលអាថ៌កំបាំង ដែលកីឡាករល្បី Ronaldo បែកបាក់ពីមិត្ដស្រីដ៏ស្រស់ស្អាតបំផុត​ របស់ខ្លួន

ព័ត៌មានកីឡាករ​៖ ក្រៅពីភាពល្បីល្បាញ ក្នុងអាជីពជាកីឡាករបាល់ទាត់ Cristiano Ronaldo ពិតជាមិនត្រូវបានគេនឹកស្មានថា នូវមានរឿងរ៉ាវល្បីខ្លាំងជាងនេះ ទៅទៀតដែលត្រូវបានអ្នក​សារព័ត៌មានចុះផ្សាយ ជាបន្ដ​បន្ទាប់ ទាក់ទងពីការបែកបាក់ទំនាក់ទំនងជាមួយដៃគូរជីវិតរបស់កីឡាករ។ 

យោងតាមការលើកឡើងបង្ហាញរបស់​គេហទំព័រ អន្ដរជាតិមួយឈ្មោះ sports.ndtv បានឲ្យដឹងថា​ ទំនាក់​ទំនងមិត្ដភាពដ៏ស្និតស្នាលរវាងគូស្នេហ៍មួយគូរនេះ ពិតជាផ្អែមល្ហែម ស្អិតដូចស្ករតាំងម៉ែ ថែមទាំងពោពេញ​​ដោយពន្លឺចែងចាំងនៃវិថីជីវិតខាងមុខ ខុសប្លែកពីគូស្នេហ៍ដទៃ។​ ជាក់ស្ដែងសមត្ថភាពពួកគេទាំង ២ ស្រប​លើ​កម្រិតផ្លូវទន្ទឹមគ្នា ដោយ Ronaldo ជាប់ឈ្មោះជាកីឡាករលំដាប់ថ្នាក់ពិភពលោក រីឯនាង Irina Shayk ជាគូរស្នេហ៍​គាត់គឺជាតារាម៉ូដែលល្បីលើពិភពលោកដូចគ្នា ។ 

ប្រភពគេហទំព័របានឲ្យដឹងទៀតថា មិត្ដិភាពគូរស្នេហ៍មួយនេះ ប្រើពេលវេលារហួតដល់ទៅជិត ៥ ឆ្នាំ ទៅហើយ មិនដែលឮសូរមានរឿងអ្វីត្រូវបែកធ្លាយ ឬបង្កជាហេតុធំដំនេាះដែរ ប៉ុន្ដែមួយរយៈពេលក្រោយ​នេះ ស្រាប់តែលេចធ្លាយដំណឹងថា​អ្នកទាំង​ ២ បានចែកផ្លូវគ្នា ដោយប្រកាន់លើមូលហេតុបន្ដិចបន្ដូចជា​មួយនិង​ បំណងប្រាថ្នារបស់ Ronaldo ចង់នាំនាង ព្រមទាំងកូនប្រុសគាត់ទៅលេងផ្ទះម្ដាយ ប៉ុន្ដែនាងមិន​យល់ព្រម។ ប្រភពព័ត៌មានបានបន្ដទៀតថា មូលហេតុដែលកីឡាករចង់​នាំ​មិត្ដស្រីដ៏ស្រស់ស្អាតរបស់​ខ្លួន​ទៅជួបម្ដាយនោះគឺ ពីព្រោះគាត់ចង់ធ្វើពិធីជប់លេងថ្ងៃខួបកំណើតនាង ជួបជុំគ្នាជាមួយគ្រួសារ​ ប៉ុន្ដែថ្ងៃ​ខួបកំណើតរបស់នាងពេលនេាះ គឺនាងក៏មានគម្រោងសម្រាប់ខ្លួនឯងដែរ​ ដូច្នោះគោលដៅអ្នកទាំង ២ ក៏​បញ្ច្រាសទិសគ្នា បង្កឲ្យមានការជជែកគ្នាតែម្ដង។ 

ស្របនិងការលើកឡើងដូច្នោះ ក៏មានសំណួរមួយចោទឡើងផងដែរ ថា តើការបែកបាក់គ្នានេះ មានការសង្ស័យអ្វីក្រៅទេ?

ឆ្លើយតបនឹងការចោទសួរដូច្នោះ តាមការលើកឡើងមិនហ៊ានសន្មត់ច្បាស់លាស់នោះ ទេ ប៉ុន្ដែដោយ​ឡែក​ ​តាមការសង្កេតឃើញកន្លងមក Ronaldo តែងតែបង្ហាញវត្ដមានក្នុងកម្មវិធីដ៏ធំរបស់ ដូចជាការទទួល​រង្វាន់បាល់មាសពិភពលោកជាដើម គឺមិនដែលមានវត្ដមានរបស់នាង Irina Shayk ម្ដងណាឡើយ​រដូវកាល​ក្នុងរដូវកាលចុងក្រោយនេះ ។  ហើយលើសពីនេះទៅទៀត នៅមានរឿងមួយទៀតដែល​ជាប់​ពាក់ព័ន្ធនិងម្ដាយរបស់ Ronaldo មានឈ្មោះថា Dolores ត្រូវបានគេដឹងថា​អ្នកស្រីគឺធ្លាប់គិតថា Irina Shayk គឺមិនសាកសមនិងកូនប្រុសរបស់គាត់នោះទេ​។ ប៉ុន្ដែតាមការដឹងឮកន្លងមក គ្រួសាររបស់​កីឡាករ​​មិនមិនមែនជាគ្រួសារអ្នកមានអ្វីនោះទេ គឺទើបតែមានការផ្លាស់ប្ដូរខណៈប៉ុន្មានឆ្នាំក្រោយប៉ុណ្ណោះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv


Tags: Sport News Ronaldo