CamNews

ប្លែកៗ 

ផ្លែល្ពៅយក្សទម្ងន់ជាង១តោន បំបែកឯតទគ្គកម្មនៅអង់គ្លេស

ពីរនាក់បងប្អូនភ្លោះ Stuart និង Ian Paton បានយកឈ្នះលើគូប្រជែងដោយល្ពៅមួយផ្លែដែលមាន
ទម្ងន់ដល់ទៅ ១.០២២គីឡូក្រាម ពោលគឺជាង ១តោន។ ផ្លែល្ពៅនេះ មានកំពស់ ១,២ម៉ែត្រ និង
មានមុខកាត់ ៥,៥ម៉ែត្រ បានបំបែកឯតទគ្គកម្មដែលខ្លួនបានបង្កើតឡើងកាលពីពីរឆ្នាំមុន។

ពីរនាក់បងប្អូនអាយុ ៥៥ឆ្នាំនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្នុងពិធីប្រកូតប្រជែង
អំពីល្ពៅនៅរដូវស្លឹកឈើជ្រុះ នៅ Netley, Hampshire ប្រទេសអង់គ្លេស។

ពួកគេបានចំណាយពេល ៥ម៉ោងជារៀងរាល់ថ្ងៃដើម្បីថែទាំផ្លែល្ពៅ និងស្រោចទឹក ៣៨០លីត្ររាល់
ថ្ងៃ។

ពីរនាក់បងប្អូននេះ មានការសប្បាយចិត្តជាខ្លាំង ព្រោះបានបំបែកឯតទគ្គកម្មដែលបង្កើតឡើង
ដោយពួកគេ និងត្រូវបានកត់ត្រាចូលក្នុងសៀវភៅឯតទគ្គកម្មនៅប្រទេសអង់គ្លេស។ Stuart និង
Ian Paton កំពុងមានគម្រោងបំបែកឯតទគ្គកម្មពិភពលោកស្ដីអំពីផ្លែល្ពៅដែលមានទម្ងន់ ១.០៥៤
គីឡូក្រាម។

Ian Paton ថ្លែងថា “យើងទាំងពីរនាក់សុទ្ធតែមានការរំភើប។ វាជារឿងល្អណាស់ដែលបានបំបែក
ឯតទគ្គកម្មរបស់ខ្លួនឯង។ តាមពិត យើងខ្ញុំមិនមានវិធីអាថ៌កំបាំងអ្វីនោះទេ គ្រាន់តែធ្វើការដោយ
យកចិត្តទុកដាក់ប៉ុណ្ណោះ។ រាល់ឆ្នាំយើងតែងតែកែលំអបច្ចេចទេសក្នុងការដាំដុះ ប្រការនេះមិន
មែនជារឿងងាយស្រួល”។

Ian Paton អះអាងថា “យើងខ្ញុំនឹងបំបែកឯតទគ្គកម្មពិភពលោក។ ជាមួយនឹងល្បឿននេះ យើងពិត
ជាអាចធ្វើបាន”។

ចំណែក Stuart វិញ និយាយថា “រាល់ថ្ងៃ យើងខ្ញុំត្រូវចំណាយពេល៥ម៉ោងដើម្បីថែទាំផ្លែល្ពៅ។ យើង
មិនដែលធុញទ្រាន់នោះទេ”។ Stuart បន្តថា “យើងខ្ញុំស្រោចទឹកឱ្យផ្លែល្ពៅនេះ ចំនួន៣៨០លីត្រក្នុង
មួយថ្ងៃ។ នេះគឺជាការងារលំបាក ប៉ុន្តែ យើងចូលចិត្តវា”។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ BBC


Tags: ឯតទគ្គកម្ម ល្ពៅ អង់គ្លេស