ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃមួយពូសុក បាននិយាយទៅកាន់ពូចូច៖ 
ពូសុក៖ ហ៊ឺ ! ខ្ញុំសោកស្តាយណាស់បង ដែលមាន់របស់ខ្ញុំ បានកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំមកនះគឺចង់សុំទោសលោកបង ! 

ពូចូច៖ មិនបាច់សោកស្តាយអីទេលោកប្អូនអើយ ! ព្រោះថាមាន់ដែលកាយដំណាំពីល្ងាចមិញនោះត្រូវឆ្កែខ្ញុំស៊ីបាត់ទៅហើយ !!!!!! 
ពូសុក៖ អ្ហូ ! បានឮលោកបងនិយាយដូច្នេះខ្ញុំធូរទ្រូងបន្តិច ព្រោះថាព្រឹកមិញនេះឆ្កែរបស់ 
លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះ បានជ្រុសចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ..........! 
ពូចូច៖ អុញ!...........?!?!?!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke